ឯកឧត្តមនាយឧត្តមសេនីយ៏ ម៉ឹង សំផន អញ្ជើញសម្ពោធបើកដាក់ឲ្យប្រើប្រាស់ព្រះវិហា១ខ្នងនិង សមិទ្ធិផលនានា​​​​តម្លៃជាង៤សែនដុល្លារស្ថិតនៅវត្តកោះដូនសយឃុំច្រេសស្រុកចន្ទ្រាខេត្តស្វាយរៀង

2025/05/16 10:33:01 pm        225

ស្វាយរៀង ៖ ឯកឧត្តម នាយឧត្តមសេនីយ៏​ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានារួមមាន ព្រះវិហារ១ខ្នង ឧបដ្ឋានសាលា១ខ្នងសាលាធម្មសភា ២ខ្នង ក្លោងទ្វា២ របងប្រវែង១២០ម៉ែត្រ បា្រសាទតម្កល់រូបសំណាក់លោកយាយដូនសយ១ខ្នង ចាក់ដីបំពេញទីធ្លា ជួសជុលផ្លូវលំក្រាលថ្មបំបែកបន្ទាប់ទឹក១០ និងសមិទ្ធផលមួយចំនួន ដោយចំណាយបច្ចយ័ស្ថាបនា សាងសង់អស់ចំនួន៤សែន៣ម៉ឺន២ពាន់៤០ដុល្លា ស្ថិតក្នុងភូមិបន្លាស្អិត ឃុំច្រសស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៥នេះ ។

 ឯកឧត្តមនាយឧត្តមសេនីយ៏ បានមានប្រាសាសន៏សំណេះសំណាលដោយនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានអញ្ជើញមកជួបជុំទទួលសមិទ្ធផលថ្មីៗនៅពេលនេះ ។

ឯកឧត្តមបានបញ្ជាក់ឲ្យដឹងថា សមិទ្ទផលដែលយើងទាំងអស់គ្នាមកជួបជុំ សម្ពោធដាក់ឲ្យប្រើប្រាស់នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែល កើតឡើងបានដោយសារប្រទេសមានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលយើងគ្រប់គ្នាមិនអាចបំភ្លេចបាន និងមានការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមបានណែនាំដល់រដ្ឋបាលមូលដ្ឋាន ពិសេសព្រះសង្ឃ និងពលរដ្ឋត្រូវរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព រក្សាការពារសមិទ្ធផលដែលកើតមាននៅទីនេះអោយបានគង់វង្ស សម្រាប់ប្រើប្រាស់ជាសម្បត្តិរួម ខណៈដែលមន្ត្រីថ្នាក់ដឹកនាំ ព្រះសង្ឃ និងក្រុមការងារចុះជួយមូលដ្ឋាននេះចំណាយធនធន កសាងតម្កល់ទុកនៅទីនេះ។ ពិសេសអប់រំចលនាយុវជនអោយ ជៀសឆ្ងាញពីគ្រឿងញៀ ដឹកនាំយុវជនគោរពច្បាប់ជាតិ និងចលនាពលរដ្ឋ យុវជនក្នុងមូលដ្ឋានអោយចូលទប់ស្កាត់រាល់បទលើសផ្សេងៗ ដើម្បីរក្សាមូលដ្ឋានអោយមានសុវត្តិភាព និងសន្តិសុខល្អ ។

សូមបញ្ជាក់ថានៅថ្ងៃដ៏ដែលនោះដែរឯកឧត្តម នាយឧត្តមសេនីយ៏ រដ្ឋលេខាធិការក្រសួងការពារជាតិ ម៉ឹង សំផន បានអញ្ជើញជួបសំណេះសាកសួរសុខទុក្ខ និងរំលឹកអនុស្សាវរីយ៏ រវាង ឯកឧត្តម និងលោកជំទាវ ភរិយា ដែលធ្លាប់បានប្រវត្តប្រាស្រយ័ទំនាក់ទំនង ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពលរដ្ឋ ក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ដោយឯកឧត្តម និងសហការីបាននាំថវិកាមួយចំនួនផ្តល់ជូនដល់អ្នកចូលរួមសំណេះសំណាលផងដែរ ។ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm