វិស័យ​សំខាន់៤ ជា​ចន្ទុល​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច កម្ពុជា ក្រោយ​បើក​ប្រទេស​ឡើងវិញ

2021/12/15 12:28:10 am        26

ភ្នំពេញ៖ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នា​ថ្ងៃនេះ ឯកឧត្ដម ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែងថា វិស័យ​សំខាន់​ចំនួន​៤ ជា​ច​ន្ទុ​ល​ស្តារ និង​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ក្រោយ​បើក​ប្រទេស​ឡើងវិញ​។

​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ ស្តីពី​ការស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​កា​រស់​ជាមួយ​ជំងឺ​កូ​វីដ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា ដើម្បី​ឆ្លើយតប​ចំពោះ​ការ​ប្រឈម​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ និង​ក្នុងពេល​ប្រទេស​បើក​ដំណើរ​ឡើងវិញ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដាក់​ចេញ​ក្របខណ្ឌ យុទ្ធ សាស្ត្រ និង​កម្មវិធី​ស្តារ ក៏ដូចជា​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា គោលបំណង​សំដៅ​ស្តារ​សេដ្ឋកិច្ច ក្នុង​ពេល​ចំពោះ​មុខ និង​រយៈពេល​មធ្យម​ឲ្យ​ត្រឡប់​ទៅ​កំណើន​សក្ដានុពល និង​ពង្រីក​ភាព​ធន់​សម្រាប់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​ក្នុង​រយៈពេល​វែង​។​

​ឯកឧត្ដម ផាន់ ផល្លា បាន​បញ្ជាក់​ថា អំឡុង​ពេល​បើក​ប្រទេស​ឡើងវិញ វិស័យ​សំខាន់​ចំនួន​៤ ជា​ច​ន្ទុ​ល​សម្រាប់​ស្តារ​សេដ្ឋកិច្ចកម្ពុជា រួមមាន វិស័យ​កសិកម្ម កាត់ដេរ ទេសចរណ៍ និង​សំណង់​។

​ជា​មួយគ្នានេះ ឯកឧត្តម បាន​វាយតម្លៃ​ដែរ​ថា រយៈពេល​៥-៦​ខែ​ចុង​ក្រោយនេះ វិស័យ​កាត់ដេរ​របស់​កម្ពុ​ជាមាន​ភាពល្អប្រសើរ ក្រោយ​កើនឡើង​ការ​បង្វិល​នៃ​ការបញ្ជាទិញ​ពី​ប្រទេស​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩​ខ្លាំង​មក​កម្ពុជា​វិញ រួមជាមួយ​យុទ្ធសាស្ត្រ​ស្រោច ដោយ​ការ​ចាក់​វ៉ាក់សាំង​ជូន កម្មករ​-​និយោជិត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ទទួលបាន​នូវ​ប្រសិទ្ធ​ខ្ពស់​ផងដែរ​។

​យ៉ាងណាមិញក្រៅពី​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ​សេដ្ឋកិច្ចកម្ពុជា ធនាគារពិភពលោក កាលពី​ថ្ងៃទី​០៩ ខែធ្នូ កន្លងទៅ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២២ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា នឹង​បន្ត​កើន​ឡើង​ចំនួន ៤.៥%​។ ការកើនឡើង​នេះ ដោយសារតែ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម ដែល​មាន​តួយ៉ាង​សំខាន់​ក្នុងការ​ទ្រទ្រង់​ដល់​យន្ត​ការស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩៕ ​អត្ថបទ​៖ ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        426
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        457
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        586

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm