យ៉ាងហោចណាស់មនុស្ស ៥០នាក់ ត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ អំឡុងការវាយលុករបស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សា។ នេះបើយោងតាមទីភ្នាក់ងារការពារស៊ីវិលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
ពលរដ្ឋប៉ាឡេស្ទីននៅភាគខាងជើងតំបន់ហ្កាហ្សា បានប្រាប់ឲ្យដឹងថា អ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវគោក អាកាស និងទឹក នៅព្រឹកព្រលឹមថ្ងៃសុក្រ (ទី១៦ ខែឧសភា) នេះ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ យោធាអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕

