ប៉េរូ៖ ជនសង្ស័យសម្លាប់កម្មករអណ្ដូងរ៉ែ ត្រូវបានចាប់ខ្លួន នៅកូឡុំប៊ី

2025/05/16 11:27:16 pm        79

ក្រសួងមហាផ្ទៃរបស់ប្រទេសប៉េរូ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែឧសភា) បានប្រាប់ឲ្យដឹងថា ជនសង្ស័យ នៅក្នុងហេតុការណ៍សម្លាប់កម្មករអណ្តូងរ៉ែចំនួន ១៣នាក់ នៅតំបន់ Pataz ភាគខាងជើង ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកូឡុំប៊ី។

ក្រសួងបានឲ្យដឹងនៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា ការចាប់ខ្លួនលោក Miguel Rodriguez ដែលមានឈ្មោះក្រៅថា «Cuchillo» ឬ «Knife» បានអនុវត្តតាមការងារស៊ើបការណ៍សម្ងាត់ និងការសម្របសម្រួលយ៉ាងទូលំទូលាយ រវាងនគរបាលជាតិប៉េរូ និងកូឡុំប៊ី រួមជាមួយ Interpol (អាំងទែរប៉ូល)។

គួររំលឹកថា កាលពីដើមខែនេះ កម្មករនៅអណ្តូងរ៉ែមាសមួយកន្លែង នៅភាគខាងជើងប៉េរូ ត្រូវបានចាប់ពង្រត់ និងសម្លាប់ដោយអ្នករុករករ៉ែខុសច្បាប់ ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមឧក្រិដ្ឋជន ជាហេតុការណ៍មួយ ក្នុងចំណោមរលកនៃអំពើហិង្សាគ្រប់គ្រងតំបន់នេះ ដែលបានបង្ខំឲ្យរដ្ឋាភិបាលបង្កើតកន្លែងយោធានៅទីនោះ។

មេធាវីរបស់ជនសង្ស័យ គឺលោក Kevin Diaz បានប្រាប់វិទ្យុក្នុងស្រុក RPP ថា កូនក្តីរបស់លោក បានស្ថិតនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា «២-៣ថ្ងៃ" មុនពេលត្រលប់ទៅកូឡុំប៊ី ជាកន្លែងដែលរូបគេត្រូវបានចាប់ខ្លួន។ ជនសង្ស័យ Rodriguez ធ្លាប់បានបដិសេធមិនជាប់ពាក់ព័ន្ធនឹងការសម្លាប់នេះ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុកមួយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        80
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        116
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm