តំណាងរុស្ស៊ី និងអ៊ុយក្រែន ស្ថិតនៅទួរគី ជាអ្វីដែលនឹងក្លាយជាការចរចាដំបូង ក្នុងរយៈពេល ៣ឆ្នាំ

2025/05/17 02:56:07 am        144


អ្នកចរចាពីភាគីរុស្ស៊ី និងអ៊ុយក្រែន បានស្ថិតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃសុក្រ (ទី១៦ ខែឧសភា) នេះ ជាអ្វីដែលត្រូវបានចាត់ទុកថា ជាកិច្ចចរចាសន្តិភាពដោយផ្ទាល់លើកដំបូងរបស់ប្រទេសទាំង២ ក្នុងរយៈពេលជាង ៣ឆ្នាំ ដែលត្រូវបានជំរុញដោយសម្ពាធពីប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីឲ្យបញ្ចប់ជម្លោះដ៏អាក្រក់បំផុតរបស់អឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។

ការជួបគ្នាដែលត្រូវបានរំពឹងទុក ក្នុងវិមាន Dolmabahce នៅទីក្រុងឆ្នេរ Bosphorus នឹងក្លាយជាសញ្ញានៃវឌ្ឍនភាពការទូត រវាងភាគីសង្រ្គាម ដែលមិនបានជួបប្រជុំគ្នាដោយផ្ទាល់ គិតតាំងពីខែមីនា ឆ្នាំ២០២២ ដែលជាខែបន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ការរំពឹងទុកពីការទម្លាយភាពទាល់ច្រកដែលមានកម្រិតទាបរួចហើយនោះ ត្រូវបានប៉ះពាល់បន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែឧសភា) នៅពេលដែលលោក Trump បាននិយាយថា នឹងមិនមានការវិវត្តណាមួយឡើយ ប្រសិនបើគ្មានជំនួប រវាងលោក និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

លោក Trump ដែលកំពុងបញ្ចប់ដំណើរទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ា និងធ្វើដំណើរត្រលប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ បាននិយាយនៅថ្ងៃសុក្រនេះថា លោកនឹងជួបមេដឹកនាំរុស្ស៊ី «ឲ្យបានឆាប់តាមដែលអា

លោក Putin កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បានស្នើឲ្យមានកិច្ចពិភាក្សាដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅប្រទេសទួរគី ប៉ុន្តែបានបដិសេធការជំរុញពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលចង់ឲ្យជួបរូបលោកដោយផ្ទាល់ ហើយជំនួសមកវិញ បានបញ្ជូនក្រុមមន្ត្រីថ្នាក់កណ្តាលទៅកាន់កិច្ចពិភាក្សានេះ។

លោក Zelenskiy បាននិយាយថា ការសម្រេចចិត្តរបស់លោក Putin មិនចូលរួម ប៉ុន្តែបញ្ជូននូវអ្វីដែលលោកហៅថា ជាក្រុម «តុបតែងឲ្យល្អមើល» បង្ហាញថា មេដឹកនាំរុស្ស៊ីមិនយកចិត្តទុកដាក់ ចំពោះការបញ្ចប់សង្រ្គាមនោះទេ។ រុស្ស៊ីបានចោទអ៊ុយក្រែនថា បានព្យាយាម «ទាក់ទាញការចាប់អារម្មណ៍» ជុំវិញការចរចានេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលបានធ្វើដំណើរទៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃសុក្រនេះ បានប្រាប់អ្នកសារព័ត៌មាននៅយប់មុននោះថា ដោយផ្អែកលើកម្រិតនៃក្រុមចរចា ការទម្លាយភាពទាល់ច្រកដ៏ធំណាមួយ ទំនងជាមិនអាចទៅរួចនោះទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm