ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ

2025/05/17 05:44:27 pm        249

ពោធិ៍សាត់៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ បរិវេណសាលានេះ កាលពីមុនជាកន្លែងសង្គ្រាម ទី​រហោស្ថាន​ ប៉ុន្តែបច្ចុប្បន្នប្រែក្លាយជាកន្លែងអប់រំ ជាកន្លែងកសាងធនធានមនុស្ស ជាទីតាំងធម្មជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ។

-សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា៖ប្រសិនបើគ្មានគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនទេ ទីកន្លែងនេះ នៅតែជាកន្លែងកប់ចោលដដែល ។

-សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការនិយាយវាស្រួលតែចំពោះការអនុវត្តវាមិនងាយស្រួលទេ ដូចជាការបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនមានឧបសគ្គបញ្ហាច្រើនរាប់ជំពូកទើបទទួលបានសន្តិភាពពេញលេញទូទាំងប្រទេសនាបច្ចុប្បន្ននេះដូចនេះយើងគួរអរគុណសន្តិភាពទាំងអស់គ្នា ។

-សម្ដេចបវរធិបតី៖ ការប្រែក្លាយតំបន់ស្រុកវាលវែងដែលមានសក្ដានុពលស្រាប់ ជាតំបន់អតីតសមរភូមិ ដ៏ក្ដៅគគុក ឱ្យក្លាយមកជាតំបន់អភិវឌ្ឍន៍ គឺពិតណាស់កើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងកើតចេញពីកត្តាសុខសន្តិភាព ក្រោយគោលនយោបាយដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ យើងត្រូវអរគុណសន្តិភាព ដឹងគុណសន្តិភាព ព្រោះបើមិនមានសន្តិភាពទេ តំបន់ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនអាចក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បន្តវេនកសាងប្រទេសដូចថ្ងៃនេះនោះទេ។ កាលពីម្ភៃឆ្នាំមុនតំបន់វាលវែងជាកន្លែងរហោឋាន តំបន់សង្គ្រាម តំបន់ដែលសម្បូរដោយសំណល់គ្រាប់មីន និងគ្រាប់ មិនទាន់ផ្ទុះ។ សន្តិភាព បានប្រែក្លាយតំបន់នេះជាតំបន់អភិវឌ្ឍន៍ មានសាលា មានផ្សារ មានភូមិឋាន មានមនុស្សរស់នៅកុះករជាដើម។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី រម្លឹកថា កាលសម្ដេចតេជោ អញ្ជើញថ្លែងបាឋកថា នៅឥណ្ឌូណេស៊ី និងទីម័រឡេស្ដេ ហើយបានឡើកឡើងពីការស្វែងរកសន្ដិភាពរបស់កម្ពុជា ក្រោយថ្ងៃរំដោះចេញពីរបបប្រល័យពូជសាសន៍ ក្នុងនោះពេលមានការប្រឈមជាមួយអង្គការសហប្រជាជាតិដែលអាចធ្វើឱ្យកម្ពុជាផ្ទុះសង្គ្រាមឡើងវិញ បែរជាមានក្រុមជ្រុលនិយមមួយក្ដាប់តូចនាំគ្នារិះគន់ទៅវិញ ខណៈដែលពេលនោះ បើសិនជាគ្នានការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ និងការជម្នះរបស់សម្ដេចតេជោ នាពេលនោះ គឺកម្ពុជាងាយនឹងត្រលប់មករកសង្គ្រាមវិញណាស់។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ យើងកំពុងខិតខំទាញយកប្រភពថាមពលអគ្គិសនី ពីថាមពលកកើតឡើងវិញ ដើម្បីបញ្ចុះតម្លៃអគ្គិសនីឱ្យបានកាន់តែច្រើនថែមទៀត។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានសម្រេចកសាងហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវនេះ ធ្វើដើម្បីតភ្ជាប់សេដ្ឋកិច្ចពីខេត្តមួយទៅខេត្តមួយ ឱ្យប្រទាក់ក្រឡាគ្នា សេដ្ឋកិច្ច និងចូលរួមចំណែកការពារបូរណភាពទឹកដី ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ផ្លូវជាតិលេខ ១០ ដែលតភ្ជាប់រវាងកោះកុង និងសំឡូត ឆ្លងកាត់បាត់ដំបង និងពោធិ៍សាត់ សម្រេចបានការសាងសង់រួចរាល់ទាំងស្រុងហើយ រង់ចាំតែការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការប៉ុណ្ណោះ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ បច្ចុប្បន្នមានរោងចក្រ និងសហគ្រាសជាច្រើន កំពុងប្រឈមនឹងកង្វះខាតកម្លាំងពលកម្ម ដោយសារមានរោងចក្រ និងសហគ្រាសជាច្រើនបាន និងកំពុងសាងសង់នៅតាមបណ្ដាខេត្តជាច្រើន។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការដាក់ចេញនូវគោលនយោបាយធ្វើផ្លូវ កសាងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយបញ្ចប់សង្គ្រាម គឺសុទ្ធតែបានដាក់ចេញដោយសម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន និងទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋ ជាពិសេសក្នុងអាណត្តិទី៧នេះ មានចំនួនជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

-សម្ដេចធិបតី៖ អរគុណចំពោះក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា បន្តចុះជួយតាមមូលដ្ឋានជាប្រចាំដោះស្រាយបញ្ហាប្រជាពលរដ្ឋគ្រប់កាលទេសៈ គណបក្សប្រជាជនកម្ពុជា នឹងបន្តបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

-សម្ដេចធិបតី៖ ស្នើដល់អាជ្ញាធរដែនដីរៀបចំសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ លេងកី ឡា អភិវឌ្ឍន៍តំបន់កម្សាន្តសម្រាប់ប្រជាពលរដ្ឋ អ្នកទេសចរ វិនិយោគ ដើម្បីទាញផលពីការអភិវឌ្ឍនេះ ។

-សម្ដេចធិបតី៖ ស្នើអាជ្ញាធរយកចិត្តទុកដាក់បញ្ហាតំបន់ទេសចរណ៍បរិស្ថាន លើកទឹកចិត្តវិនិយោគទេសចរណ៍ខ្នាតតូចអភិរក្សតំបន់ទេសចរមួយចំនួន ប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍តំបន់បៃតង ដើម្បីបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋ នៅតាមសហគមន៍ ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជាជីវៈ តាមការណែនាំរបស់សម្ដេច គឺបានប្រជុំគ្នារួចហើយ ដោយទៅថ្ងៃមុខនឹងកំណត់ការសិក្សារបស់សិស្សនៅត្រឹមថ្នាក់ទី១០ថា តើជ្រើសរើសបន្តការសិក្សាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបែរមកជ្រើសរើសសិក្សាជំនាញវិជ្ជាជីវៈវិញ។

-សម្ដេចធិបតី៖ សុំលើកទឹកចិត្តដល់អាជ្ញាធរខេត្តស្រុក ក្រុមការងារគណៈពង្រឹងតាមមូលដ្ឋាន ជួយជំរុញការពង្រឹងវិស័យអប់រំ នៅតំបន់ដាច់ស្រយាល ដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់នេះ អាចចេញទៅធ្វើការនៅតំបន់ផ្សេងៗបាន។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជំហរដោយម៉ឺងម៉ាត់ថា រាជរដ្ឋាភិបាលគឺនៅតែបន្តរឹតបន្តឹងការអនុវត្តច្បាប់នៅកម្ពុជា ដោយមិនមានការលើកលែង ឬការយោគយល់នោះឡើយ។ សម្ដេចធិបតីក៏បានអំពាវនាវដល់សាធារណជនទាំងអស់ សូមឈប់បារម្ភ ឈប់ព្រួយ ឈប់បង្ហាញនូវការមិនទុកចិត្តចំពោះការអនុវត្តច្បាប់នៅកម្ពុជា ដូចជាគ្រោះថ្នាក់ចរាចរណ៍កន្លងមកជាដើម គឺជនបង្កត្រូវបានអនុវត្តតាមនីតិវិធីរបស់ច្បាប់ ដោយផ្ដល់សំណងដល់ជនរងគ្រោះហើយ ត្រូវទទួលទោសទណ្ឌទៅតាមច្បាប់កំណត់ថែមទៀត គឺមិនមានករណីរួចខ្លួន ឬ លើកលែងនោះឡើយ។ សម្ដេចធិបតីរំលេចបន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានមនុស្សស្លាប់ គឺសម្ដេចតាមដានការអ នុវត្តនីតិវិធីរបស់សមត្ថកិច្ចជំនាញជាប់ជាប្រចាំ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា យុត្តិធម៌សង្គម ត្រូវមាន សម្រាប់ទាំងអស់គ្នា។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm