លោកជំទាវ មិថុនា ប្រាប់​ឱ្យ​យុវជន​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន​

2021/12/15 01:37:38 am        339

​​​កោះកុង៖ លោកជំទាវ មិថុនា ភូ​ថង ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហមកម្ពុជា​ខេត្តកោះកុង បាន​ក្រើន​រម្លឹក​ដល់​ក្រុមយុវជន​នៅ​ស្រុក​គិរីសាគរ និង​ស្រុក​បូ​ទុម​សាគរ ត្រូវ​ធ្វើ​ឱ្យ​កូន​ល្អ សិស្ស និង​ពលរដ្ឋ​គំរូ ដាច់​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​ការសេព​គ្រឿងញៀន​។​

​ជា​យុវជន​ចាំបាច់​ត្រូវធ្វើ​សកម្មភាព​ណា​ដែល​ផ្តល់​ប្រយោជន៍​សម្រាប់​ខ្លួនឯង សង្គមជាតិ ពិសេស​ការងារ​ផ្នែក​មនុស្សធម៌ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ត​ចូលរួម​ជួយសង្គ្រោះ​ជនរងគ្រោះ ឬ​ទីទ័លក្រ​ដែល​មាន​សេចក្តីត្រូវការ​សព្វថ្ងៃ​។​

​ក្នុង​ពិធី​បំពាក់​កន្សែង​កាកបាទក្រហម​ជូន​ដល់​យុវជន​ចំនួន​៦១ និង​ពលរដ្ឋ​ក្រីក្រ​លំបាក​ចំនួន​៥០​គ្រួសារ​នៅ​ស្រុក​បូ​ទុម​សាគរ និង​ស្រុក​គិរីសាគរ រសៀល​ថ្ងៃ​ទី​១៤ ខែធ្នូ ២០២១​នេះ លោកជំទាវ មិថុនា ភូ​ថង ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខេត្ត​កោះកុង ក៏បាន​ដាស់តឿន​រំលឹក​ដល់​យុវជន​ទាំងអស់​ដាច់ខាត​ចៀស​ឱ្យ​ឆ្ងាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន ដោយ​និយាយ​ថា​ទេ​។​

​បើ​តាម​លោកជំទាវ​ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ការសេព​គ្រឿងញៀន​គ្មាន​អ្វី​ចំណេញ​ដល់​រូប​កាយ ក្រុមគ្រួសារ និង​សង្គមជាតិ​នោះទេ ពោល គឺ​វា​បាន​បំផ្លាញ​សតិ​គំនិត​ដើរ​ទៅរក​សេចក្តីស្លាប់ ឬ​ក្លាយជា​មនុស្ស​វិកល​ច​រិ​ក​។ ប្រសិនណាបើ​បុគ្គល​ណា​ម្នាក់ ថ្វី​ប្រហែស​ទៅ​សេព​វា​នោះ​។​

​លោកជំទាវ មិថុនា ភូ​ថង បន្ថែមថា ក្នុងនាម​ជា​យុវជន គួររៀបចំ​ខ្លួន​ឱ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ និង​ពលរដ្ឋ​គំរូ សម្រាប់​សសរទ្រូង​ប្រទេសជាតិ​ទៅ​អនាគត ដោយ​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច អ្នកចេះ​តិច​បង្រៀន​អ្នក​មិនចេះ ព្រមទាំង​ស្តាប់បង្គាប់​ម្តាយ​ឪពុក ឬ​លោកគ្រូ​អ្នកគ្រូ​។ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រឹងប្រែង​ថែរក្សា​សុខសន្តិភាព និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកចម្រើន​អត់​ឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ចំពោះ​ក្រុម​យុវជន​ដែល​ទទួលបាន​ការបំពាក់​កន្សែង​កាកបាទក្រហមកម្ពុជា បង្ហាញ​ពី​គោល​បំណង​របស់ខ្លួន​នៃ​ការចូលរួម​សកម្មភាព​ស្ម័គ្រចិត្ត​ការងារ​មនុស្សធម៌​ថា ពួកគេ​នឹង​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ដោយ​ងាក​មករក​ការខិតខំ​រៀនសូត្រ ក៏ដូចជា​ចំណេញ​ពេលវេលា​មក​ចូលរួម​ការងារ​ផ្នែក​មនុស្សធម៌​ក្នុង​សហគមន៍​។​

​លោកជំទាវ មិថុនា ជឿជាក់ថា យុវជន​ដែលជា​សមាជិក​កាកបាទក្រហមកម្ពុជា​នៅតាម​បណ្តា​ស្រុក នឹង​បំពេញការងារ​ខាង​ផ្នែក​មនុស្សធម៌​បាន​យ៉ាង​ល្អប្រសើរ​សម្រាប់​សហគម​ន៍​របស់ខ្លួន តប​ឆ្លើយ​នឹង​អ្វីដែល​ការ​សំណូមពរ​របស់​អាជ្ញាធ​រ​មូលដ្ឋាន​៕ អត្ថបទ​៖ ឈឹម មករា​​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm