កិច្ចប្រជុំកំពូលនៃសម្ព័ន្ធអារ៉ាប់ ចាប់ផ្តើមនៅទីក្រុងបាកដាដ ដោយសង្គ្រាមហ្កាហ្សា ស្ថិតនៅក្នុងរបៀបវារៈកំពូល

2025/05/17 09:48:44 pm        96

មេដឹកនាំក្នុងតំបន់នៅថ្ងៃសៅរ៍នេះ នឹងជួបប្រជុំគ្នានៅទីក្រុងបាកដាដ នៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃសម្ព័ន្ធអារ៉ាប់ ដោយសង្រ្គាមនៅតំបន់់ហ្កាហ្សា ត្រូវបានគេរំពឹងថា នឹងកើនឡើងជាថ្មីម្តងទៀត។

កាលពីខែមីនា នៅក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយក្នុងទីក្រុងគែរ មេដឹកនាំអារ៉ាប់ បានគាំទ្រផែនការដែលបានស្នើឡើងសម្រាប់ការកសាងឡើងវិញនូវតំបន់ហ្កាហ្សាស្ទ្រីប ដោយមិនមានការជម្លៀសប្រជាជនប្រហែល ២លាននាក់ នោះទេ។

កិច្ចប្រជុំកំពូលនៅថ្ងៃសៅរ៍នេះ ធ្វើឡើងរយៈពេលពីរខែ បន្ទាប់ពីអ៊ីស្រាអែល បានបញ្ចប់បទឈប់បាញ់មួយដែលបានឈានដល់ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីខែមករា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងទូលំទូលាយ នៅតំបន់ហ្កាហ្សា ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាបង្កើនកម្លាំងបន្ថែមទៀត ដើម្បីបន្តគោលបំណងរបស់ខ្លួន ក្នុងការកម្ទេចក្រុមហាម៉ាស។

កិច្ចប្រជុំនៅទីក្រុងបាកដាដ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) នៅក្នុងតំបន់កាលពីដើមសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចរបស់លោក ត្រាំ មិនបាននាំមកនូវកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ថ្មី នៅតំបន់ហ្កាហ្សាដូចដែលមនុស្សជាច្រើន បានរំពឹងទុកនោះទេ ប៉ុន្តែលោកបានចាប់យកចំណងជើង ដោយជួបជាមួយប្រធានាធិបតីស៊ីរីថ្មី លោក Ahmad al-Sharaa ដែលធ្លាប់បានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់ ហើយបានសន្យាថា នឹងដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលដាក់លើប្រទេស   ស៊ីរី។

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        9
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm