សម្តេចធិបតី៖ តំបន់វាលវែង ភ្នំ១៥០០ ទីនេះញ៉ាំញីដោយសង្គ្រាម​​ និងគ្រាប់មីន តែបានក្លាយជាតំបន់អភិវឌ្ឍន៍ ក្រោមម្លប់សន្តិភាព

2025/05/18 12:40:17 am        221

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​ សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិត​នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ​២០២៥ ថា៖​ តំបន់វាលវែង ភ្នំ១៥០០នេះ គឺជាទីតាំងដែលមើលទៅធម្មតា តែការពិតជាទីតាំង​ដែល​ពោរពេញដោយ​អសន្តិសុខញ៉ាំញីដោយសង្គ្រាម និងគ្រាប់មីន តែបានក្លាយជាតំបន់អភិវឌ្ឍពោរពេញដោយសក្ដានុពល ក្រោម​ម្លប់សន្តិភាព។ ទីនេះ ជាសក្ខីភាព​យ៉ាងជាក់ស្តែងបំផុត ដែលយើងកាន់តែយល់ច្បាស់អំពីគុណ​តម្លៃ​​នៃ​ពាក្យ “អរគុណសន្តិភាព”។​​ ការអភិវឌ្ឍកន្លែងនេះ គឺធ្វើឱ្យកូនខ្មែរស្គាល់ខ្មែរ, ស្គាល់ទឹកដីខ្មែរ, ពាក្យថាស្រលាញ់ជាតិ,​​ ស្រលាញ់ទឹកដី គឺមិនត្រឹមតែលើការនិយាយនោះទេ តែត្រូវឈរលើការ​អនុវត្តជាក់ស្តែង ហើយកត្តាសំខាន់បំផុតនោះ គឺ សន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះ។ នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយ ដែលបង្កើតឡើងដោយសម្តេចតេជោ​ដោយ​បាន​ដាក់​ចេញ​ការធានាចំនួន ៣៖ ទី១/ អាយុជីវិត, ទី២/ ទ្រព្យសម្បត្តិ និង ទី៣/ តួនាទី និងមុខរបរ។

ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកខេត្តពោធិ៍សាត់ ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយសូមបន្តជឿទុកចិត្ត និងគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីផ្ដល់លទ្ធភាពជូនរាជរដ្ឋាភិបាលបន្តបម្រើប្រជាពលរដ្ឋ បន្តទៅទៀត ។ បន្ថែមពីនេះ, រាជរដ្ឋាភិបាលប្ដេជ្ញាខិតខំបម្រើ និងកសាងសមិទ្ធផល ជាបន្តបន្ទាប់ទៀត ជូនប្រជាពលរដ្ឋ ជាពិសេស​បន្តអភិវឌ្ឍនៅតាមមូលដ្ឋាន​ បន្ថែមទៀត ។ ជាមួយគ្នានេះ, ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរត្រូវរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហា និងសំណូមពរ របស់ប្រជាពលរដ្ឋ ជាពិសេស ជួយទាក់ទាញការវិនិយោគឱ្យបានច្រើនបន្ថែមទៀត នៅតាមមូលដ្ឋាន និងផ្ដល់ឱកាសជូនសហគមន៍ក្នុងការវិនិយោគផ្ទាល់ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋ គឺជាអ្នកសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ហើយប្រជាពលរដ្ឋប្រាកដជាជ្រើសរើសយកអ្នកដែលបានធ្វើពិតប្រាកដ ជាមួយនឹងសមិទ្ធផល ជាបន្តបន្ទាប់ នៅលើដី ជាក់ស្តែង។ បន្ថែមពីនេះ, ការពង្រីកក្រុង-ស្រុក គឺព្រោះតែកំណើនប្រជាជនច្រើន និងដើម្បីផ្ដល់សេវារដ្ឋបាលឱ្យបានគ្រប់គ្រាន់ និងឱ្យកាន់តែលឿនរហ័ស ជូនប្រជាពលរដ្ឋរបស់យើង។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យអប់រំ និងសុខាភិបាល ដោយការអប់រំត្រូវធ្វើឱ្យមានភាពប្រទាក់ក្រឡាទាំងអស់គ្នា,​​​ ទាំងសាលារៀន និង ទាំងគ្រួសារ​ដើម្បីជួយអប់រំសិស្ស-កូនចៅ​ ឱ្យបានល្អ ។ រាជរដ្ឋាភិបាល មិនទុកឱ្យកូនចៅរបស់បងប្អូនប្រជាពលរដ្ឋ គ្មានបំណិនអ្វីមួយនោះទេ នៅក្នុងជីវិត។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជន ១,៥លាននាក់ ដែលមកពីគ្រួសារក្រីក្រ​ដើម្បីឱ្យមានជំនាញសម្រាប់កសាងអនាគតឱ្យកាន់តែល្អប្រសើរ និងភ្លឺស្វាង។ បន្ថែមពីនេះ, រាជរដ្ឋាភិបាលនឹងតម្រង់ទិសដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី១០ ដើម្បីឱ្យរៀបចំជំនាញ និងទេពកោសល្យរបស់ខ្លួន ដោយអ្នកណាជំនាញខាងណា រៀនចាប់យកជំនាញនោះតែម្ដង។ ជាងនេះទៅទៀត, ដើម្បីពង្រឹងឯករាជ្យភាពខ្លួនឯង កូនខ្មែរគ្រប់រូប ត្រូវពង្រឹងខ្លួនឯងឱ្យបានរឹងមាំ ជាមួយគុណវុឌ្ឍិ និង សីលធម៌ ដើម្បីការពារឯករាជ្យភាពជាតិ និង ការពារបូរណភាពទឹកដី របស់យើង ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm