គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ លក់​សញ្ញា​បណ្ណ​ ៣០​លាន​ដុល្លារ ដល់​ធនាគារ​ABA

2021/12/15 01:54:26 am        450

​ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​នេះ ធនាគារ​ធនាគារ​វឌ្ឍនៈ អាស៊ី ចំកាត់ ABA បាន​ចុះហត្ថលេខា​ព្រមព្រៀង​វិនិយោគ​ទិញ​សញ្ញា​បណ្ណ​មាន​បុគ្គល​ធានា​របស់​ក្រុមហ៊ុន​CAIC មាន​ទំហំ​ទឹកប្រាក់ ៣០​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​តេ​ជោ នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល​។​

​ការចុះហត្ថលេខា​នេះ ​បានធ្វើ​ឡើង​រវាង លោក​ឧកញ៉ា ឆារ​ស៏ វ៉ាន់ អគ្គនាយករង​នៃ ក្រុមហ៊ុន​Cambodia Airport Investment (CAIC)​ និង​លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA ក្រោម​វត្តមាន​អ្នកឧកញ៉ា កិត្តិ​បណ្ឌិត ពុង ឃាវ សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ នៃ​ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC)​និង CAIC​។​

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​បានអោយដឹងថា ការវិនិយោគ​របស់​ធ​នាគារ​ABA លើ​មូល​ប​ត្រ​បំណុល របស់​CAIC នៅក្នុង​ទំហំ​ទឹកប្រាក់​៣០​លាន​ដុល្លា​អា​មេ​រិច​នេះ គឺមាន​ការផ្តល់​អត្រា​ការប្រាក់​(Coupon rate) ៥.៥% ក្នុង​មួយឆ្នាំ ជាមួយនឹង​រយៈពេល៣​ឆ្នាំ ហើយ​ត្រូវបាន​ធានា​ដោយ​ក្រុមហ៊ុន OCIC​។

​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​អោយដឹងទៀតថា ទឹកប្រាក់​វិនិយោគ​ដែល​ទទួលបាន​ពី​សញ្ញា​បណ្ណ​នេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់​សម្រាប់​ការសាងសង់ និង​ការអភិវឌ្ឍន៍ គម្រោង​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​តេ​ជោ នៅ​ខេត្តកណ្តាល ខណៈ​ការសាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​តេ​ជោ​ថ្មី​នេះ មកដល់​បច្ចុប្បន្ន​បាន​ដំណើរ​សាងសង់​សម្រេចបាន 28% បាន​ចំណាយ​អស់​ទឹកប្រាក់​សាង​សរុប 375 លាន​ដុល្លារ​អា​មេ​រិក ដោយ​មិន​រាប់បញ្ចូល​ថ្លៃ​ដី​ដែល​វិនិយោគ​រួច​ដោយ CAIC​។

​សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC គឺជា​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​មួយ​ធំជាង​គេ​ក្នុងប្រទេស​កម្ពុជា ដែល​ជំនាញ​នៅក្នុង​ការអភិវឌ្ឍន៍​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រង​អចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារ​ទំនើប សណ្ឋាគារ រោង​ម៉ាស៊ីនកិនស្រូវ និង​សង្វាក់​ផលិតកម្ម​ជាដើម ជាមួយនឹង​គម្រោង​សំខាន់ៗ​ជាច្រើន​ដូចជា អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​តេ​ជោ ទីក្រុង​កោះ​ពេជ្រ កោះនរា ទីក្រុង​រណប​ជ្រោយចង្វារ និង ទីក្រុង​ទំនើប Olympia ជាដើម​។​

​ដោយឡែក​ក្រុមហ៊ុន CAIC គឺជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា (RGC) ដែល​តំណាង​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និងក្រុមហ៊ុន​OCIC។ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​សិទ្ធិ​ឱ្យ ក្រុមហ៊ុន​CAIC ក្នុងការ​កាន់កាប់ រចនាប្លង់​សាងសង់ ធ្វើ​ហិរញ្ញប្បទាន និង​គ្រប់គ្រង​ប្រតិបត្តិការ​គម្រោង អាកាស​យានដ្ឋាន​អន្តរជាតិ​តេ​ជោ៕​​អត្ថបទ៖ ស៊ុម សុខ​ជា​​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm