លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ពិសេសក្រុមងាយរងគ្រោះ​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់​សាំង Pfizer ដើម្បី​ការពារ​ជាមុននូវ​ភាព​ឈឺ​ធ្ងន់ធ្ងរ​បណ្តាល​ម​ក​ពី​វីរុស​កូវីដ-១៩​ បំប្លែងថ្មី​

2025/05/18 03:59:31 pm        727

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បាន​ក្រើន​រំលឹក​បង​​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ពិសេសក្រុមងាយរងគ្រោះ​​នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយ​ហ្សឺ​​ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ដើម្បី​អាច​ការពារ​ខ្លួន​ពី​ការ​វាយ​លុក​​​ក្នុង​​សរីរាង្គរាងកាយ​ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ​ និងអាចស្លាប់បាត់បង់ជីវិត បណ្ដាល​មក​ពី​​វីរុស​​កូវីដ-១៩​ បំប្លែងថ្មី​។

 

តាមរយៈបណ្ដាញសង្គម​នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួងសុខាភិបាល បានលើកឡើងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បី​ការពារ​ជា​មុន​នូវ​ភាព​ឈឺធ្ង​ន់ធ្ងរបណ្តាលមកពីវីរុដកូវីដ-១៩​ បំប្លែងថ្មី​ (COVID-19 vaccination to prevent serious illness caused by new COVID-19​ variant)។

 

លោកជំទាវរដ្ឋលេខាធិការ បានបន្តឲ្យដឹងថា ដោយ​សារ​ស្ថាន​ភាព​កើត​មាន​ការ​ឆ្លង​ឡើង​វិញ​នូវ​វីរុស​កូវីដ-១៩​ បំប្លែងថ្មី​ ពិសេសពួក​ ជេអ៊ីន.១​ (JN.1) ដែល​កំពុង​តែ​ចរាចរ​នៅ​តាម​បណ្តា​ប្រទេស​ជិត​ខាង​កម្ពុជា​ និងនៅតាមតំបន់នៅលើពិភពលោក​ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌​មានរួចហើយ​ ស្តីពី “ការបង្កើ​នការការពារខ្លួន​ ពីការឆ្លងវីរុសកូវីដ-១៩” ចុះ​ថ្ងៃ​ទី១​២​ ខែឧសភា​ ឆ្នាំ២០២៥​។ លោកជំទាវបានអំពាវនាវឲ្យ​បងប្អូនប្រជាពលរដ្ឋទាំងអស់​ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ និងប្រុងប្រយ័ត្នខ្ពស់​ ការពារ​ខ្លួនពីការឆ្លងវីរុសកូវីដ-១៩​ ដែល​អាច​មាន​ផល​ប៉ះ​ពាល់​សុខ​ភាពដោយ​សារ​ជំងឺ​កូវីដ​-១៩​ ជាពិសេសជនដែលងាយរងគ្រោះ​ មាន​ដូច​ជា​ជន​វ័យ​ចាស់​​ ចាស់ជរា​ អ្នក​ដែលមានជំងឺរ៉ាំរ៉ៃ និង​អ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដើម។

 

លោកជំទាវវេជ្ជបណ្ឌិត បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់​ ជា​ពិសេស​គឺ​ក្រុម​ងាយ​រង​គ្រោះ​ (ដូចបានរៀបរាប់ខាងលើ)​ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer)​ ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥​ (នៅតាមមណ្ឌលសុខភាព​ ឫមន្ទីរពេទ្យរដ្ឋ)​ ចាប់ពីពេលនេះតទៅ​ ដើម្បី​អាច​ការ​ពារ​ខ្លួន​ពី​ការ​វាយ​លុក​ក្នុង​សរីរាង្គ​រាង​កាយ​បុគ្គល​​ ជា​ពិសេសក្រុ​មងាយទទួល​រង​គ្រោះពីជំងឺកូវីដ-១៩នេះ​ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ​ និង​អាច​ស្លាប់បាត់បង់ជីវិតបានដែរនោះ​។

 

ជាមួយគ្នានេះដែរ លោកជំទាវសូមអំពាវនាវ​កុំភ្លេចវិធានការ​ “៣​ ការពារ​ និង​ ៣​ កុំ” រួម​ជា​មួយ​នឹង​ការ​ចាក់​វ៉ាក់សាំងកូវីដ-១៩​ ទើ​ប​អាចជួយកាត់បន្ថយជាអតិប្បរិមា​ នូវភាពធ្ងន់ធ្ងរ​នៃជំងឺ​ ការ​ចូល​សម្រាក​ពេទ្យ​ និងការស្លាប់​ ដូចដែល​យើង​ទាំង​អស់​គ្នា​ឆ្លង​កាត់​បទ​ពិសោធន៍​ទទួល​បាន​លទ្ធផល​ល្អ​ទាំង​នេះ​នៅ​ឆ្នាំ២០២១ ​ដល់ឆ្នាំ២០២២​ ស្រាប់ហើយ។

 

លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ផងដែរថា កម្ពុជា​បច្ចុប្បន្ន​មិន​ទាន់​មាន​ស្ថាន​ភាព​ឆ្លង​ឡើង​វិញ​​នូវវីរុសកូវីដ-១៩​ នៅឡើយ​ទេ ប៉ុន្តែការ​ “ការពារប្រសើរជាងព្យាបាល” ជា​ជម្រើស​ដ៏​ល្អ​ប្រសើរ​បំផុត​​ សម្រាប់យើង​ទាំង​អស់​គ្នា​ ហើយយើងក៏កំពុងផ្សព្វផ្សាយ​ និង​ជំរុញ​ការ​អនុវត្ត​វិធាន​ការ​ការ​ពារ​ខ្លួន​ជា​មុន​នាពេលនេះផងដែរ។ រួមគ្នា​ ដើម្បីកម្ពុជា​ ចៀសផុតពីការលេចចេញឡើងវិញ​ នូវ​ការ​ឆ្លង​បន្ត​គ្នា​នូវ​វីរុសកូវីដ-១៩​ ដោយយើង​ទាំងអស់គ្នា​ ត្រូវតែត្រៀមខ្លួន​ និងការពារខ្លួនទុកជាមុន​ ឱ្យបានល្អប្រសើរ​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm