សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងអញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​ជប៉ុន​ចាប់ពីថ្ងៃទី២៨ដល់៣១ ខែឧសភាខាងមុខនេះ

2025/05/18 05:36:11 pm        500

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោក​ជំទាវ​បណ្ឌិត​ស្ត្រី​ទី១ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការការងារនៅប្រទេសជប៉ុន តបតាម​ការ​អញ្ជើញ​របស់​ឯកឧត្ដម អ៊ិស៊ីបា ស៊ីហ្កឺរ៉ូ (Ishiba Shigeru) នាយករដ្ឋមន្ត្រីជប៉ុន និងចូលរួម​កម្ម​វិធី​សន្និសីទ​អន្តរជាតិលើកទី៣០ ស្តីពី « អនាគតរបស់អាស៊ី» ដែលរៀបចំដោយក្រុមហ៊ុន Nikkei Inc. ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងដំណើរ​ចេញ​ទៅ​បំពេញ​ទស្សន​កិច្ចផ្លូវការនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏នឹងជួបសំណេះ​សំណាល​ជាមួយ​បង​ប្អូន​សហគមន៍ខ្មែររស់នៅក្នុប្រទេសជប៉ុនផងដែរ។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះដែរ បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅខេត្តហ្វូកូអូកា និង​កម្ម​សិក្សា​ការី​ខ្មែរ​ស្នាក់នៅ និងធ្វើការនៅខេត្តណាហ្កាណុ ប្រទេសជប៉ុន បានបង្ហាញក្ដីរីករាយ និង​រង់​ចាំ​គាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និង​លោកជំទាវបណ្ឌិត ដែលនឹងដឹកនាំប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម​នាយករដ្ឋ​មន្ត្រី នៃប្រទេសជប៉ុន និងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្ដីពី «អនាគត​របស់អាស៊ី” នៅទីក្រុងតូក្យូ នាចុងខែឧសភា ខាងមុខនេះ។

ក្រៅពីនេះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសជប៉ុន ក៏បានបង្ហាញក្ដីរីករាយ គាំទ្រ និង​ស្វាគមន៍​ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវដែល​នឹង​ដឹកនាំ​ប្រតិភូ​កម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម នាយករដ្ឋមន្ត្រី ជប៉ុន និងថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​អន្តរជាតិលើកទី៣០ ស្ដីពី “អនាគតរបស់អាស៊ី” នៅទីក្រុងតូក្យូ នាចុងខែឧសភា ខាង​មុខនេះផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី រហូតដល់ការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្រ្ដីបច្ចុប្បន្ន បានសម្ដែងនូវការអរគុណ និងវាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​មាន​សារៈ​សំខាន់​​របស់​ជប៉ុនដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្ដិភាពនៅកម្ពុជា, ការ​ស្ដារ និងកសាងប្រទេសឡើងវិញ ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​​រីក​ចម្រើន។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ដ៏ល្អ និងរីកចម្រើនលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ពិសេសភាព​រីក​ចម្រើន​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការលើវិស័យសន្ដិសុខ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        54
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm