គយ៖ ការនាំចូលទុរេនស្រស់មកកម្ពុជាត្រូវបានបិទចាប់តាំងពីថ្ងៃទី១២ ឧសភា ដើម្បី​សុវត្ថិភាព​អ្នក​ប្រើប្រាស់

2025/05/18 07:08:51 pm        335

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រាប់ឱ្យដឹងថា បន្ទាប់​ពី​បាន​ជម្រាប​ជូន​ប្រធាន​លេខា​ធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យ អំពីការពង្រឹង​ប្រសិទ្ធ​ភាព​គ្រប់គ្រង​ការ​នាំចូល​ផ្លែ​ទុរេន​ស្រស់ កាលពីថ្ងៃទី១៣ ខែឧសភារួចមកការិយាល័យគយ និងរដ្ឋាករព្រៃវល្លិ៍ បានបិទមិន​ឱ្យ​មាន​ការ​នាំចូលធុរេនទៀតទេ តាំងពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យព័ត៌មាន ប៊ីធីវី ដឹង កាលពីថ្ងៃទី១៦ ខែ​ឧសភា​កន្លង​ទៅ​ថា​កន្លងមកមានការនាំចូលទុរេនតាមមាត់ច្រកអន្តរជាតិព្រៃវល្លិ៍ ដោយការនាំចូលទាំងនោះ មា​ន​ជា​រូបភាពតូចតាចប៉ុណ្ណោះ តាមរយៈការដឹកតាមរ៉ឺម៉ក ឡានទម្ងន់ពី ១០០ ទៅ ៣០០​គីឡូ​ក្រាម​ប៉ុណ្ណោះ និងមានការបង់ពន្ធ និងអាករត្រឹមត្រូវតាមច្បាប់។

ពាក់ព័ន្ធ​ករណីទុរេននេះដែរ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន​ការពារ​

អ្នក​ប្រើ​ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួង​ពាណិជ្ជ​កម្ម បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រុមការងា​រ​បាន​កំពុង​ធ្វើ​យ៉ាង​ដុត​ដៃដុត​ជើង​សកម្ម​ផង​ដែរ ដោយក្នុងរយៈពេលកន្លងទៅរហូតមកទល់ពេលនេះ គឺបានអនុវត្ត​ត្រួត​ពិនិត្យ​តាម​គោល​ដៅ​សំខាន់​​​ៗ​ជា​ច្រើន មានដូចជា កន្លែងប្រមូលផ្តុំទុរេនក្រោយពីការនាំចូល ហើយត្រៀម​យក​ទៅ​ទុក​ស​ម្រា​ប់​​ចែក​ចាយ និងគោលដៅប្រមូលផ្តុំសម្រាប់យកទៅចែកចាយ ហើយនិងទីផ្សារ រួមទាំង​ពី​ចំការ​​ផង​ដែរ ព្រោះចង់បញ្ជាក់ឱ្យច្បាស់ថា ចំការរបស់កម្ពុជា​ក៏​អត់​មានប្រើ​ប្រាស់​សារធាតុ​គីមី​ជ្រលក់​ជា Basic Yellow 2 ហៅកាត់ ប៊ីវ៉ាយធូ (BY2) ឬក៏ អូរ៉ាមីនេអូ (Auramine O)។ ជាក់ស្តែង បន្ទាប់ពីបានយកគំរូ និងសំណាកចំនួនប្រមាណជាង ២០សំណាក មកពី​២០​ទីតាំង​ផ្សេង​ៗ​គ្នា ដើម្បីធ្វើការវិភាគ រហូតមកទល់ពេលនេះ មិនទាន់រក​ឃើញ​មាន​សារ​ធាតុ​គីមី​ហាម​ឃាត់​នៅ​ឡើយ​ទេ និងខណៈមន្រ្តីជំនាញ​បាន​កំពុង​ប​ន្ត​ធ្វើ​ការ​តាម​ដានប​ន្ត​ទៀត​ដោយ​យក​ចិត្ត​ទុក​ដាក់​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm