អាមេរិកបង្ហាញការគាំទ្រពេញទំហឹង លើការជំរុញការវិនិយោគអាមេរិកមកកាន់កម្ពុជា

2025/05/18 07:23:09 pm        377

វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក បង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​ពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា ជាពិសេសការបង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​-អាមេរិក ពាក់ព័ន្ធលើវិស័យអាទិភាពផ្សេងៗផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អម​ដោយ​លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំ​សហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និង ឯកឧត្តមឧត្តម សេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គ​នាយករង អគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស និងជានាយក នាយកដ្ឋាន​ទាក់​ទង​អន្តរជាតិ នៃក្រសួងការពារជាតិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានជួបសម្តែងការគួរសម និង​ពិភាក្សាការងារជាមួយ លោកជំទាវ Beth Van Duyne សមាជិកសភាសហរដ្ឋអាមេរិក និង​ជា​សមាជិក​នៃ​គណៈកម្មាធិការចំនួនពីរគឺ គណៈកម្មាធិការស្តីពីរបៀប និង មធ្យោបាយ និងគណៈ​កម្មាធិការ​អាជីវកម្មធុនតូច នៃរដ្ឋសភាសហរដ្ឋអាមេរិក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅលោកជំទាវ អំពីវឌ្ឍនភាព នៃ​ការ​អភិវឌ្ឍ​ថ្មី​ៗ​បន្ថែម​ទៀត ដែលរាជរដ្ឋាភិបាល កម្ពុជាសម្រេចបាន បន្ទាប់ពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ជំទាវ​មក​កាន់​ប្រទេស​កម្ពុជា កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ និងបាន លើកឡើងអំពី​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលឆ្នាំនេះជាខួបលើកទី៧៥ ឆ្នាំ នៃ​ទំនាក់​ទំនងការទូត រវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិក។ ជាមួយនឹងទំនាក់ទំនងដែលមានអាយុកាលជិតមួយសតវត្សរ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏​បាន​លើក​បង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ​ការ​វិនិយោគ​ឱ្យ​បាន​កាន់​តែច្រើន បន្ថែមទៀត ពីពីសហរដ្ឋអាម៉េរិកមកកាន់ប្រទេសកម្ពុជា។

ក្នុងជំនួបនេះ, លោកជំទាវ Beth Van Duyne បង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង លើការ​ជំរុញ​ការ​វិនិយោគពីសហរដ្ឋ អាមេរិកមកកាន់កម្ពុជា និងបង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែផុលផុស។ លោកជំទាវ ក៏បានលើកឡើងអំពី ការពិនិត្យលទ្ធភាព ក្នុងការ​បង្កើន​កិ​ច្ច​សហប្រតិបត្តិការ​រវាងកម្ពុជា-អាមេរិក ពាក់ព័ន្ធលើវិស័យអាទិភាពមួយចំនួនផងដែរ។

ក្នុងថ្ងៃដ៏ដែលនេះដែរ, ប្រតិភូកម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​ជួប​សម្តែង​ការ​គួរសម និងពិភាក្សា ការងារជាមួយ ឯកឧត្តម Adam Smith សមាជិកសភា​សហរដ្ឋ​អាមេរិក ដែលជំនួបនាឱកាសនោះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សា ពិនិត្យ​លើ​ឱកាស​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតលើការពង្រីកសកម្មភាពពាណិជ្ជកម្ម ការ​វិនិយោគ សំដៅ បង្កើនការ វិនិយោគពីអាមេរិកចូលមកវិនិយោគក្នុងប្រទេសកម្ពុជាបន្ថែមទៀត ក៏​ដូចជាពិភាក្សាលើការងារពាក់ព័ន្ធ នឹងកិច្ចសហប្រតិ- បត្តិការ លើកិច្ច​ការការ​ពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរផ​ងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm