ជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើហ្កាហ្សាក្នុងសប្តាហ៍នេះ

2025/05/18 08:38:03 pm        83

ជនប៉ាឡេស្ទីនរាប់រយនាក់នៅតំបន់ហ្កាហ្សា ត្រូវបានសម្លាប់ក្នុងសប្តាហ៍នេះ ស្របពេលដែលកងកម្លាំងអ៊ីស្រាអែល បង្កើនការវាយប្រហារតាមច្រកអាកាស និងការវាយប្រហារតាមជើងគោកថ្មីរបស់ពួកគេ ។

ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន និយាយថា មនុស្សយ៉ាងហោច ១៤៦នាក់ ត្រូវបានសម្លាប់នៅថ្ងៃទី ៣នៃការយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលស្ថិតក្នុងចំណោមរលកវាយប្រហារស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីបទឈប់បាញ់ដួលរលំកាលពីខែមីនា ។

មនុស្សរាប់រយនាក់ផ្សេងទៀតដែលរងរបួស ទទួលបានការព្យាបាលនៅមន្ទីរពេទ្យ ហើយមនុស្សជាច្រើនទៀត បានកប់ក្រោមគំនរបាក់បែកអគារ ។

យោធាអ៊ីស្រាអែល បានចេញបញ្ជាឲ្យជម្លៀសខ្លួននៅតាមតំបន់ជាច្រើនក្នុងទីក្រុងហ្កាហ្សា ហើយនិងនៅតំបន់ភាគខាងជើងហ្កាហ្សា រួមទាំងទីក្រុង Jabalia និងទីក្រុង Beit Lahiya បង្ខំឲ្យជនប៉ាឡេស្ទីនរាប់ម៉ឺនាក់ចាកចេញពីទីជម្រករបស់ពួកគេ ។

ក្រសួងសុខភាពហ្កាហ្សា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានសម្លាប់អ្នកសារព័ត៌មានដ៏ល្បីមួយរូបរបស់ប៉ាឡេស្ទីនគឺលោក Hassan Aslih ដែលអ៊ីស្រាអែលបានចោទប្រកាន់ថា ធ្វើការជាមួយក្រុមហាម៉ាស និងជាអ្នកដែលកំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ ក្រោយរងរបួសពីការវាប្រហារលើកមុន ។

នៅថ្ងៃអង្គារនោះដែរ ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា មីស៊ីល ៩គ្រាប់ បានវាយប្រហារមន្ទីរពេទ្យអឺរ៉ុបនៅភាគខាងត្បូងតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោច ១៦នាក់ និងមនុស្ស ៧០នាក់ផ្សេងទៀត រងរបួស ។

ខណៈពេលនោះដែរ សារព័ត៌មានអ៊ីស្រាអែល រាយការណ៍ថា ក្រុមមន្រ្តីសន្តិសុខមានជំនឿថា មេដឹកនាំយោធាហាម៉ាសលោក Mohammad Sinwar និងមន្រ្តីជាន់ខ្ពស់ជាច្រើនទៀតរបស់ពួកគេ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើទីបញ្ជាការស្ថិតនៅពីក្រោមមន្ទីពេទ្យអឺរ៉ុប ក្នុងទីក្រុង Khan Younis ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm