ឯកឧត្ដម វ៉ី សំណាង ខេត្តតាកែវបន្តទទួលបានឱកាសវិនិយោគរោងចក្រសហគ្រាសបង្កើតការងារជូនពលរដ្ឋ ខណៈបច្ចុប្បន្នមានរោងចក្រសហគ្រាសចំនួន ៧៦៩ និងកម្មករនិយោជាង ១,១ សែនាក់

2025/05/18 09:47:43 pm        476

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ក្រោមម្លប់សន្តិភាពដ៏រឹងមាំ ខេត្តតាកែវកំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លា តាមរយៈការជឿទុកចិត្តរបស់ក្រុមអ្នកវិនិយោគទុននានា បានបន្តចូលមកបណ្តាក់ទុន បើករោងចក្រសហគ្រាសកាន់តែច្រើនឡើងនៅខេត្តតាកែវ និងបានផ្ដល់ឱកាសក្នុងផ្ដល់ការងារជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ៥០០ នាក់ នៅសាលាបឋមសិក្សាព្រៃជួរ ឃុំពរពេល ស្រុកត្រាំកក់ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍បន្តថា ភាពជឿជាក់របស់ក្រុមអ្នកវិនិយោគទុនគឺបណ្ដាលមកពីប្រទេសកម្ពុជាមានស្ថិរភាពនយោបាយល្អប្រសើរជាពិសេសសន្តិភាពគឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារ។ ឯកឧត្ដមបានបន្ថែមថា បើគ្មានសន្តិភាពទេ នោះក៏មិនមានរោងចក្រ សហគ្រាសកើតឡើងដែរ។ ស្ថិរភាព និងសន្តិសុខជាតិបានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគក្នុងការបណ្តាក់ទុនបង្កើតរោងចក្រនៅខេត្តតាកែវ កាន់តែច្រើនឡើងថែមទៀត ។

ឯកឧត្ដមបន្តទៀតថា ថ្នាក់ដឹកនាំខេត្តនឹងបន្តសកម្មភាពក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបោះទីតាំងរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវឱ្យកាន់តែច្រើន ជាពិសេសនៅក្បែរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ គោលបំណងដ៏សំខាន់នេះគឺដើម្បីបង្កើតឱកាសការងារនៅជិតផ្ទះ កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

បើតាមរបាយការណ៍របស់លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត បច្ចុប្បន្ននេះ ខេត្តតាកែវមានរោងចក្រសហគ្រាស សរុបចំនួន ៧៦៩ រោងចក្រហសហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ១១១.៩៦៨ នាក់ ស្រី ៧៩.៦១០នាក់ ក្នុងនោះ រោងចក្រវាយនភ័ណ្ឌកាត់ដេរចំនួន១១៥ រោងចក្រ រោងចក្រ សហគ្រាសក្រៅពីកាត់ដែរចំនួន ៤៥៥កន្លែង ផ្នែកសេវាកម្ម ចំនួន ១៩៥កន្លែង សិប្បកម្មផលិតឥដ្ឋ៤កន្លែង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        28
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm