ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរសាងសង់រួចរាល់ ១០០% តាមរយៈ​សំណូមពរ​ប្រជា​សហគមន៍ជាមួយសម្តេចបវរធិបតីកាលពីដើមឆ្នាំនេះ

2025/05/18 10:23:17 pm        808

កំពង់ធំ៖​ ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្រេច​ការ​សាង​សង់​រួច​រាល់​ ១០០ភាគរយ តាមរយៈសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង ជា​មួយ​សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។

ស្ពានដែកបេឡេអូរតាឆុង មានប្រវែង ៣៦ម៉ែត្រ ទទឹង ៤,២ម៉ែត្រ និងការ​ស្ថាបនា​ផ្លូវ​ល្បាយ​ក្រួស​តភ្ជាប់​ក្បាលស្ពាន ទាំងសងខាងស្ពានប្រវែង ៥០០ ម៉ែត្រ ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូន​តាម​សំណូមពរ​របស់​ប្រជា​សហគមន៍​ទំនើប​ប្រាសាទ​សំបូររុងរឿង នាឱកាសចុះជួប​សំណេះ​សំណាល​ដោយ​ផ្ទាល់​នៅ​ចម្ការ​ចន្ទី​របស់​សហគមន៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅ​លើក​កម្ពស់​ការ​ដឹក​ជញ្ជូន​កសិផល និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយប្រគល់​ភារកិច្ច​ជូនក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការដឹកនាំសាងសង់ ។

គូស​រំលេចផងដែរថា ស្ពាននេះបានតភ្ជាប់ឃុំចំនួនពីរគឺឃុំតាំងក្រសៅ និងឃុំស្រើង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ។ ដោយអ្នកទទួលផលដោយផ្ទាល់ សរុបចំនួន ១ ៩០៨ នាក់ ស្មើនឹង ៤៧៧​គ្រួសារ​ ក្នុងភូមិទឹកអណ្ដូង ភូមិជាំបឹង ភូមិបេង ភូមិត្នោតជួរ ភូមិបឹងខ្វែក និងភូមិអន្លង់ស្លែង ព្រម​ទាំង​អ្នក​ទទួលផលដោយប្រយោល សរុប ១ ២៩៥នាក់ ស្មើនឹង ៣៦៥គ្រួសារ ក្នុងបណ្តាភូមិក្នុង ឃុំ​គោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ដែលជាមធ្យម មាន​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់ចន្លោះ ១០០នាក់ ទៅ ២០០នាក់ ក្នុង១ថ្ងៃ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        106
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        83
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm