កុមារកំព្រា និងបុគ្គលិកនៅមណ្ឌលមែកឈើ និងមណ្ឌលជន​អស់​សង្ឃឹម​ទទួល​បាន​ការ​ពិនិត្យ និង​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ TYDA

2025/05/18 10:29:49 pm        474

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុ​ប្រធាន ក្រុមប្រឹក្សាភិបាល សមាគម « គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេ ជោ (TYDA)» បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ ពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក និងផ្តល់​ថ្នាំ​ព្យាបាល​​ជូន​ដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌល​មែក​ឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹមប្រមាណជិត៥០០នាក់ ស្ថិតនៅភូមិលិចវត្ត សង្កាត់​កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងឱកាសចុះ ពិនិត្យ និង ព្យាបាលជំងឺជូនដល់ក្មួយៗ កុមារកំព្រា និង​បុគ្គលិក​នៅ​មណ្ឌល​ទាំង​ពីរ​ខាង​លើ​ប្រកបដោយ ក្តីអាណិតស្រលាញ់ ជាមួយនិងស្នាមញញឹម ដែលពោពេញ​ទៅ​ដោយ​ភាព​កក់​ក្តៅ​នេះលោកជំទាវបណ្ឌិត និងក្រុមការការងារ ក៏បានរៀបចំនូវ​អាហារ​មួយ​ពេល​ជូន​ដល់​ក្មួយៗ​កុមារកំព្រា និងបុគ្គលិកទាំងអស់ផងដែរ រួមមាន ភីហ្សា ភ្លៅមាន់បំពង និងភេសជ្ជៈ។ ភ្លៀត​ក្នុងឱកាសផ្តល់អាហារដល់កុមារតូចៗទាំងនោះ លោកជំទាវបណ្ឌិត បាន​សួរ​សុខ​ទុក្ខ​អំពី​ស្ថាន​ភាព​រស់​នៅ និងការសិក្សា រៀនសូត្ររបស់ក្មួយៗ និងក្រើនរំឮក​ដល់​ក្មួយៗ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ និងម៉ែដោះ ដើម្បីក្លាយជាសិស្សល្អ កូនល្អ នៅ​ក្នុងសង្គម។

ក្រៅពីការពិនិត្យព្យាបាល និងផ្តល់អាហារលោកំទាវ បានឧបត្ថមជាគ្រឿងឧបភោគបរិភោគ និង​ថវិកា​ដល់មណ្ឌលទាំពីរផងដែរ។ ក្នុងនោះប្រគល់ជូនមណ្ឌលមែកឈើ រួមមាន៖ ថវិការបស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ១០លានរៀល, អង្ករ ៤តោន របស់ សាលា​រាជធានីភ្នំពេញ,ទឹកបរិសុទ្ធ ១០០កេស និងមីជាតិ ២០០កេស ជាអំណោយ​របស់​ឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ។ សម្រាប់អង្គការសង្គ្រោះជនអស់សង្ឃឹម រួមមានថវិកា ១០​លាន​រៀល ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត, អង្ករ ៦តោន របស់សាលារាជធានីភ្នំពេញ, ទឹកបរិសុទ្ធ ១០០កេស និង មីជាតិ ២០០កេស របស់​ឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ។ លើសពីនោះទៀតលោកជំទាវបណ្ឌិត និង​ក្រុម​ការងារ​បាន​ផ្តល់​អំណោយ សម្រាប់កុមារតូចៗរួមមាន៖ ម្នាក់ៗទទទួលបាន កាតាបស្ពាយ១ សៀវភៅ​៣​ក្បាល​ ប៉ិច៣ដើម ច្រាស់ដុសធ្មេញ១ ម៉ាស់២០ និងចាហួយស្វិតដល់ពួកគេផងដែរ។

លោក​ប្រធានមណ្ឌលទាំងពីរខាង បានសម្តែងនូវក្តីសប្បាយរីករាយ និងគោរពថ្លែងអំណគុណ ដល់​សម្តេចធិបតី និងលោកជំទាវ ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្មចិត្តយុវជនសម្តេចតេជោ មកព្យាបាលកូនៗដល់មណ្ឌលផ្ទាល់ ព្រមទាំងបានឧបត្ថមជាគ្រឿងឧបភោគបរិភោគ និងថវិកា ជួយទ្រទ្រង់ ដល់មណ្ឌលកុមារកំព្រាទាំងនេះ ដែលកំពុងមានការខ្វះខាត់ខ្លាំង។

សូមជម្រាបថា កុមារកំព្រាទាំងនេះមកពីគ្រួសារក្រីក្រ គ្រួសារដែល ឱពុកម្តាយស្លាប់ចោលដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រួសារស្លាប់ដោយសារមេរោគអេដស៏ជាដើម ដែកមានអាយុចាប់ពី១ថ្ងៃឡើង៕ អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm