អាមេរិកស៊ើបអង្កេតការបុកស្ពានBrooklynដ៏មហន្តរាយនៃនាវាម៉ិកស៊ិក នៅទីក្រុងញូវយ៉ក

2025/05/19 04:19:24 pm        299

 មន្ត្រីសុវត្ថិភាពរបស់សហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតមួយកាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា បន្ទាប់ពីនវាកងទ័ពជើងទឹករបស់ប្រទេសម៉ិកស៊ិកមួយគ្រឿង បានបុកស្ពាន Brooklyn នៅទីក្រុងញូវយ៉ក ដោយបានបណ្តាលឲ្យបាក់ក្តោងដ៏ខ្ពស់របស់នាវា និងបណ្តាលឲ្យសមាជិកនាវិកពីរនាក់ស្លាប់។

អភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស២៧៧នាក់បានស្ថិតនៅលើនាវា ហើយមនុស្សពីរនាក់បានស្លាប់ដោយសាររងរបួសធ្ងន់។ លោកនិយាយថាមនុស្ស ១៩ នាក់ផ្សេងទៀតបានរងរបួស។ វីដេអូតាមអ៊ិនធឺណិតបានបង្ហាញពីនាវាដែលកំពុងស្ថិតក្នុងការហ្វឹកហ្វឺនឈ្មោះ Cuauhtémoc បានបើកចូលទៅជិតស្ពាននិមិត្តរូបនៃទន្លេ East River ជិតនឹងផ្នែកនៃតំបន់ Manhattan ដែលតភ្ជាប់ជាមួយតំបន់ Brooklyn ដ៏ល្បីរបស់ទីក្រុងញូវយ៉ក។ បង្គោលក្ដោងកម្ពស់ ៤៥ម៉ែត្រ របស់នាវាខ្ពស់ខ្លាំងពេកមិនអាចគេចផុតពីស្ពាននៅចំណុចកោងឆ្លងកាត់បាន ហើយក៏នាមបុករួចបាក់ នៅពេលនាវាបើកពីក្រោមស្ពាន Brooklyn។

មន្ត្រីនិយាយថា បញ្ហាគ្រឿងម៉ាស៊ីនប្រហែលជាបណ្តាលឱ្យមានឧប្បត្តិហេតុនេះ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ មន្ត្រីដឹកជញ្ជូនក្រុងញូវយ៉កនិយាយថា ស្ពាននេះមិនខូចខាតអ្វីធំដុំទេ ហើយចរាចរណ៍បានបើកឡើងវិញក្នុងទិសដៅទាំងពីរ បន្ទាប់ពីការត្រួតពិនិត្យបឋម។ ស្ពានមួយនេះជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងជាខ្សែផ្លូវតភ្ជាប់រវាងតំបន់ Manhattan និង Brooklyn ដែលត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ១៨៨៣ ហើយធ្លាប់ជាស្ពានយោលខ្សែកាប្លិ៍ដ៏ធំបំផុតនៅលើពិភពលោក៕ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ខ្លួនកំពុង «ចាប់ផ្តើមឲ្យក្រុមអ្នកជំនាញ» ធ្វើការស៊ើបអង្កេតបឋមនៃឧបទ្ទវហេតុនាវាបុកស្ពាននេះ។

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានសរសេរនៅលើបណ្តាញ X ថាលោកស្រី «សោកសៅយ៉ាងខ្លាំង» ចំពោះការស្លាប់របស់សមាជិកនាវិកទាំងពីររូប។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        228
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        270
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm