លទ្ធផល​ការប្រកួត​កីឡា​ទូកក្ដោង​ជើងឯក​ថ្ងៃ​ទី​២ នៅ​ខេត្ត​ព្រះសីហនុ​

2021/12/15 10:39:15 am        83

​ទូកក្ដោង​៖ ការប្រកួត​កីឡា​ទូកក្ដោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២១ នៅ​ឆ្នេរ​សុខាខេត្ត​ព្រះសីហនុបានបញ្ចប់​ការប្រកួត​រយៈពេល ២​ថ្ងៃ​មកហើយគិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៤ ខែធ្នូ។

ចំពោះ​លទ្ធផល​ការប្រកួត​នៅ​ថ្ងៃទី​២ រួមមាន​៖ ១-​វិញ្ញាសា​ ILCA 7 កីឡាករ​កម្ពុជា ញូ​វ ចាន់ ដែល​ឈរ​លេខ​១ កាលពី​ថ្ងៃ​ដំបូងបាន​ធ្លាក់​មកឈរ​លេខ​២ ស្របពេល​កីឡាករ​ម៉ាឡេស៊ីឡើងឈរ​លេខ​១ វិញ។ ឯ​កីឡាករ ឡុ​ច ដា​រ៉ុង បន្ដ​ឈរ​លេខ​៣។​ ២-​វិញ្ញាសា​ ILCA 6 កីឡាករ​​កម្ពុជា ២​រូប​បន្ដ​ឈរ​លេខ៤ និង​លេខ៥ ក្នុងចំណោម​កីឡាករ ៥​រូប ខណៈ​កីឡាករ​សិង្ហ​បុរីបន្ដ​ឈរ​លេខ​១ លេខ​២ និង​លេខ​៣។ ៣-​វិញ្ញាសា​ RS:One កីឡាករ​កម្ពុជា ៣​រូបបន្ដ​គ្រង​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ៣ ​រួមមាន​កីឡាករ ផល សិលា​, សែម ប្រុស​ពៅ និង ហេន សុ​ភី តាម​ពីក្រោយ​ដោយ​កីឡាករ​សិង្ហ​បុរី ២​រូប។​ ៤-​វិញ្ញាសា​ Techno 293 កីឡាករ​កម្ពុជា កែវ ភា​រុណ បាន​ធ្លាក់​ពី​លេខ​១ មក​លេខ​២ ខណៈ​កីឡាករ​សិង្ហ​បុរី David NG Tiong Gee ដែល​ឈរ​លេខ​៣ កាលពី​ថ្ងៃ​បើកឆាកបាន​ឡើងឈរ​លេខ​១ វិញ និង​កីឡាករ Angel Chew របស់​សិង្ហ​បុរី​ម្នាក់ទៀតឈរ​លេខ​៣។ វិញ្ញាសា​នេះកម្ពុជា​បញ្ជូន​កីឡាករ ៥​រូប​ចូលរួមក្នុងចំណោម​កីឡាករ​សរុប ៨​នាក់។​ ៥-​វិញ្ញាសា ILCA 4 កីឡាករ​សិង្ហ​បុរីឡើងឈរ​លេខ​១ និង​លេខ​២ វិញបន្ទាប់​ពីថ្ងៃ​បើកឆាក​កីឡាករ​ម៉ាឡេស៊ីឈរ​លេខ​១។ ប៉ុន្ដែ​វិញ្ញាសា​នេះកម្ពុជា​ពុំបាន​បញ្ជូន​កីឡាករ​ចូលរួម​ប្រកួត​នោះទេ។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះមាន​អត្ត​ព​លិ​ក ២៧​នាក់​មកពី ៣​ប្រទេស​ចូលរួមដែល​ប្រកួត​លើ ៥​វិញ្ញាសា ហើយ​វិញ្ញាសា​នីមួយៗកីឡាករ​ម្នាក់ៗ​ត្រូវធ្វើ​ការប្រកួត​យ៉ាងហោច ១៦​ជុំដើម្បី​កំណត់​កីឡាករ​ជ័យលាភី ខណៈ​រយៈពេល ២​ថ្ងៃ​កន្លងមកទើប​ប្រកួត​បាន ៧​ជុំ​ប៉ុណ្ណោះ។ តាម​គម្រោងការ​ប្រកួត​កីឡា​ទូកក្ដោង​ជើងឯក​អាស៊ាន​នេះនឹង​បញ្ចប់​នា​ថ្ងៃទី​១៧ ខែធ្នូ​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm