ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ត្រៀមកិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​កិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈនៅខេត្តព្រះសីហនុ

2025/05/19 05:53:39 pm        118

ព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញបើកកិច្ចប្រជុំត្រៀម កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ច​សហ​ប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ នៅខេត្តព្រះសីហនុ។

ក្រសួងមុខងារសាធារណៈកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​កា​​រអញ្ជើញដល់របស់មន្ត្រីជាន់ខ្ពស់មុខងារសាធារណៈ នៃបណ្តាប្រទេសអាស៊ាន រួមទាំ​ង​ប្រតិភូ​នៃ​អគ្គ​លេខា​ធិការដ្ឋានអាស៊ាន មកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញ។ ប្រតិភូចំនួន១១ ប្រទេស​បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហ​ប្រតិបត្តិការ​អាស៊ាន​ ស្តីពីកិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM)» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ២០២៥នេះ នៅ​ខេត្ត​ព្រះសីហនុ​។

សម្រាប់​​ឆ្នាំ២០២៤-២០២៦ ក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​នាម​ជា​អង្គភាព​តាម​វិស័យរបស់អាស៊ាន ដែលស្ថិតនៅក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) មានកិត្តិយស​ក្នុង​ការ​ទទួល​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​នៃ​កិច្ច​ប្រជុំ​កិច្ច​សហ​ប្រតិបត្តិ​ការ​ស្តី​ពី​កិច្ច​ការ​មុខ​ងារសាធារណៈ លើកទី២៣ និងអាស៊ានបូក៣ លើកទី៨ និងព្រឹត្តិការណ៍​ពាក់ព័ន្ធ​សម្រាប់​ឆ្នាំ​២០២៤-២០២៦ ក្រោមមូលបទ៖ «ការធ្វើនវានុវត្តន៍ សម្រាប់ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរឡើង»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​ក្រសួង​មុខងារ​សាធារណៈកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខ​ងារ​សាធារណៈ​ លើកទី២២ (22nd ASEAN Cooperation on Civil Service Matters – ACCSM​) ​និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក៣ (ACCSM+3) ស្តីពីមុខងារសាធារណៈ លើកទី៧ នៅ​រាជ​ធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម។

ក្នុងកិច្ចប្រជុំនៃ 22nd ACCSM & 7th ACCSM+3 ប្រតិភូកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំ និង​វេទិកា​សំខាន់​ចំនួន៦ធំៗ៖ (១) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ក្នុងក្របខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន ​ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២២ (២) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ក្នុងក្រប​ខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី៧ (៣) វេទិកា អភិបាល​កិច្ច​ល្អ ដែលជាការពិភាក្សាផ្តោតសំខាន់លើការប្រើប្រាស់ប្រព័ន្ធAI នៅក្នុង​អភិបា​ល​កិច្ច​សាធារណៈ ​(៤) កិច្ចប្រជុំប្រមុខមុខងារសាធារណៈ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពី​កិច្ចការមុខងារសាធារណៈ (៥) កិច្ចប្រជុំប្រមុខមុខងារសាធារណៈ ក្នុងក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​អាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ និងចុងក្រោយ (៦) ការ​ទទួល​ជួប​សម្តែង​ការគួរសម និងពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមុខងារសាធារណៈ ជាមួយឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និង​គណៈប្រតិភូរបស់លេខាធិការដ្ឋានអាស៊ាន។

ក្នុង​បេសកកម្មនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូកម្ពុជា បានចូលរួមក្នុងវេទិកាសំខាន់ៗ រួម​ទាំង​អញ្ជើញផ្តល់សុន្ទរកថា ក្នុងពិធីផ្ទេរតំណែងជាប្រធាន ACCSM ប្តូរវេន សម្រាប់​អាណត្តិ​ឆ្នាំ​២០២៥-២០២៦ និងការត្រៀមរៀបចំកិច្ចប្រជុំ ACCSM និង ACCSM+3 ស្របពេល​ដែល​កម្ពុជា​ទទួល​ធ្វើ​ជាម្ចាស់ផ្ទះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​កម្ពុជា បាន​ជ្រើស​រើស​យកមូលបទ «នវានុវត្តន៍ សម្រាប់ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់​តែ​ប្រសើរឡើង» សម្រាប់​កម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន 23rd ACCSM & 8th ACCSM​+3 សម្រាប់​អាណត្តិ​ឆ្នាំ​២០២៤​-២០២៦។

ក្រោយ​ទទួល​ជាប្រធាន នៅថ្ងៃនេះកម្ពុជាបាននឹងកំពុងដឹកនាំកិច្ចប្រជុំត្រៀម និងកិច្ច​ប្រជុំ​មន្ត្រី​ជាន់​​ខ្ពស់ ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ នៅ​ខេត្ត​ព្រះសីហនុ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        13
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm