Max Verstappen ឈ្នះការប្រណាំង F1 នៅអ៊ីតាលីខណៈ Oscar Piastri បន្តនាំមុខក្នុងតារាងជើងឯកពិភពលោក

2025/05/19 06:49:31 pm        144

ជើងឯកប្រណាំង Formula One ពិភពលោកបួនសម័យ Max Verstappen ដណ្តើមបានជ័យជំនះនៅទីលាន Emilia-Romagna Grand Prix ទឹកដីអ៊ីតាលីក្រោយការវ៉ាជែងនាំមុខតាំងពីជុំដំបូង។

         កីឡាករហូឡង់របស់ក្រុម Red Bull រូបនេះ បានចេញដំណើរពីលេខរៀងទីពីរ និងបានវ៉ាផុតអ្នកឈ្នះ Pole Position កីឡាករអូស្រ្តាលី Oscar Piastri នៅចំណុចផ្លូវបត់បែនដំបូង។

         Max Verstappen បានរក្សាការនាំមុខជាប់រហូតដាច់ឆ្ងាយ មុនពេលមានការប៉ះទង្គិចលើទីលានតម្រូវឱ្យកីឡាករទាំងអស់បើកបរពីក្រោយរថយន្តសុវត្ថិភាពនៅជិតទីបញ្ចប់នៃការប្រកួត។

         Oscar Piastri មានឱកាសកៀកនឹងកន្ទុយរបស់ Verstappen តែអ្នកការពារតំណែងជើងឯកពិភពលោក Verstappen នៅតែរក្សាការនាំមុខ ខណៈដែល Oscar Piastri បាត់បង់តំណែងលេខពីរទៅមិត្តរួមក្រុម Lando Norris ដែលវ៉ាជែងនៅបីជុំចុងក្រោយ។

         នេះជាជ័យជំនះទីពីរប៉ុណ្ណោះសម្រាប់ Max Verstappen តែបានកាត់បន្ថយការនាំមុខរបស់ Oscar Piastri ក្នុងតារាងជើងឯកពិភពលោក។

         Oscar Piastri នៅពេលនេះមាន ១៤៦ ពិន្ទុតាមពីក្រោយដោយមិត្តរួមក្រុម McLaren, Lando Norris មាន ១៣៣ ពិន្ទុ និងលេខបី Max Verstappen មាន ១២៤ ពិន្ទុ។

         Lewis Hamilton ដែលចេញដំណើរលេខរៀងទី ១២ បានបញ្ចប់ទីនៅចំណាត់ថ្នាក់លេខបួន តែបានត្រឹមឈរលេខ ៦ ក្នុងតារាងជើងឯកតាមពីក្រោយ Charles Leclerc និង George Russell។

         ទីលានបន្ទាប់ Formula One នឹងបន្តដំណើរទៅ Monaco ចុងសប្តាហ៍នេះ៕

អត្ថបទ៖នាង​ សុភាវុធ


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm