ក្រុមមន្រ្តីអ៊ុយក្រែនបារម្ភថា សង្រ្គាមអាចអូសបន្លាយពេលរាប់ឆ្នាំ ទោះមានកិច្ចប្រឹងប្រែងសន្តិភាពក្ដី

2025/05/19 06:55:02 pm        149

ក្រុមមន្ត្រីអ៊ុយក្រែនជាច្រើនបានសម្ដែងក្ដីបារម្ភថា សង្រ្គាមជាប់គាំងដ៏ធំមួយជាមួយរុស្ស៊ី ទំនងជានឹងបន្តអូសបន្លាយរយៈពេលជាច្រើនឆ្នាំទៀត បើទោះបីជាកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជាអន្តរជាតិ ត្រូវបានជំរុញដោយលោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាក៏ដោយ។

បន្ទាប់ពីកិច្ចចរចាផ្ទាល់លើកដំបូងក្នុងពេលជាង ៣ឆ្នាំដែលមិនអាចសន្និដ្ឋានលទ្ធផលបានរវាងទីក្រុងគីវ និងទីក្រុងមូស្គូ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយនិងផែនការពិភាក្សាតាមទូរសព្ទរបស់ប្រធានាធិបតីអាមេរិក ជាមួយលោក Vladimir Putin របស់រុស្ស៊ី និងលោក Volodymyr Zelenskyy របស់អ៊ុយក្រែន ក្រុមមន្រ្តីនៅតែមើលមិនឃើញស្តុតាងណាមួយដែលថាទីក្រុងមូស្គូ មានភាពម៉ឺងម៉ាត់ចំពោះសន្តិភាពនោះទេ។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបបានប្រាប់កាសែត The Guardian ថា "រុស្ស៊ីមិនអាចបំផ្លាញអ៊ុយក្រែនបានទេ ហើយអ៊ុយក្រែនក៏មិនអាចរំដោះទឹកដីបានដោយងាយស្រួលដែរ" ដោយបន្ថែមថា បើពុំមនជំនួយសំខាន់ៗពីសហរដ្ឋអាមេរិកទេនោះ ស្ថានភាពទំនងជានៅតែអូសបន្លាយយ៉ាងគ្រោះថ្នាក់ និងអាចកាន់តែអាក្រក់ទៅៗ។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមួយសប្តាហ៍ដែលក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ីបានបង្ហាញយ៉ាងច្បាស់ពីបំណងរបស់វិមានក្រឹមឡាំងក្នុងការបន្តសង្រ្គាម និងបង្កើតការទាមទារជាច្រើនជាថ្នូរនឹងសន្តិភាព។ ក្នុងចំណោមការចង់បានរបស់រុស្ស៊ីទាំងនោះរួមមាន ការដកកងកម្លាំងរបស់អ៊ុយក្រែន ចេញពីតំបន់ចំនួន៥ រួមទាំងតំបន់ដែលមិនត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីផងដែរ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm