អណ្តូងទឹកស្អាតចំនួន១២ អំណោយឪពុកម្តាយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

2025/05/19 01:05:31 pm        75

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះ លោកជំទាវ ឌី សុខខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធាន​មូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង​ឧបាសិកា ឌី បុក បានអញ្ជើញដឹកនាំក្រុមការងារចុះប្រគល់អណ្ដូងទឹកស្អាតចំនួន១២ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់ឪពុកម្តាយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។

នៅក្នុងពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន១២នេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកជំទាវ ឌី សុខខីទីឃាយុកោ ប្រធានមូលនិធិ បានមានប្រសាសន៍សំណេះ សំណាល​ជាមួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូងទឹកស្អាតទាំងនេះ ព្រមទាំង​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរ​សុខ​ទុក្ខ​ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​, សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែល​លោក​ទាំង​អស់​តែង​តែយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោក​ជំទាវបានអោយដឹងថា មូលនិធិអណ្តូងទឹកស្អាត បានបង្កើតឡើងជាង១០ឆ្នាំមកហើយ ក្រោម​ការ​ដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែពេលនេះ លោក​បាន​ផ្ទេ​ភារ​កិច្ច មកលោកជំទាវជាអ្នកដឹកនាំបន្ត សម្រាប់ធ្វើអណ្តូងទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ណា ដែល​មាន​ការខ្វះទឹកស្អាតប្រើប្រាស់ ដើម្បីរួមចំណែកលើកកម្ពស់សុខប្រជាពលរដ្ឋ នៅតាមទី​ជន​បទ​។

ជាក់ស្តែងដូចជាតំបន់នេះ ដោយមើល​ឃើញ​ពី​តម្រូវ​ការ​នៃ​ការ​ខ្វះខាត​ទឹក​ប្រើ​ប្រាស់​ទើប​ក្រុម​ការងារ បានរៀបចំដាក់អណ្ដូងទឹកស្អាតជូនដល់បងប្អូន ប្រជាពលរដ្ឋ​នៅ​ទីនេះបាន​ប្រើ​ប្រាស់​តាម​តម្រូវ​ការ ដើម្បីឲ្យការរស់នៅកាន់តែមានភាពងាយស្រួល។

ក្រុមប្រជា​ពលរដ្ឋដែលបានអាស្រ័យ អណ្តូងទឹកស្អាតទាំង សូមគោរពថ្លែងអំណរ គុណ ដល់​ម្ចាស់​អំណោយ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​ធ្វើ​អណ្តូងជូនពួកគាត់បានប្រើប្រាស់ប្រចាំថ្ងៃ។

សូមជម្រាប់​ថានាឱកាសនោះដែរ លោកជំទាវ ឌី សុខខីទីឃាយុកោ ហ៊ុន ម៉ានិត ក៏បាន​នាំ​យក​នូវ​អំណោយ​សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​មាន​ជា​សំភារៈ​ប្រើប្រាស់មួយចំនួន ដូចជាថ្នាំពេទ្យ សារ៉ុង ក្រម៉ា ក្រណាត់ស និងសាប៊ូដុសខ្លួន ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់,ចែកជូននូវកាតាប ស្ពាយសម្រាប់​ដាក់​សម្ភារៈ​សិក្សា​ទៅ​សាលា ជូនដល់កុមារាកុមារី សិស្សានុសិស្សតូចៗ និងចែករទេះ​រុញ​សម្រាប់​ជន​មាន​ពិការ​ភាព និងចាស់ជរាផងដែរ៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា
2025/05/19 06:10:45 pm        1
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន
2025/05/19 05:40:16 pm        1
លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ចំនួន ១១៨នាក់ នៃសមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភថវិកាជាង ១.៧ លានដុល្លារអាម៉េរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា
2025/05/19 05:25:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា

2025/05/19 06:10:45 pm
​នគរបាល៖ បុរសដេញចាក់មនុស្ស ៤នាក់ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ នៅកូរ៉េខាងត្បូង កំពុងបន្តរត់គេចខ្លួន
2025/05/19 06:03:04 pm
​កងទ័ពឥណ្ឌាបង្ហាញបំណែកមីស៊ីល និងយានដ្រូនប៉ាគីស្ថានដែលពួកគេបាញ់ស្កាត់
2025/05/19 05:44:51 pm
​លោក Netanyahu ៖អ៊ីស្រាអែលត្រូវតែទប់ស្កាត់គ្រោះទុរ្ភិក្ស នៅតំបន់ហ្កាហ្សា ដើម្បី«ហេតុផលការទូត»
2025/05/19 05:40:54 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន
2025/05/19 05:40:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/18 11:27:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/19 12:42:28 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am