សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្វាគមន៍ការវិនិយោគរបស់អូស្រ្តាលីក្នុងវិស័យអប់រំនៅកម្ពុជា

2025/05/19 08:12:45 pm        141

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកជំទាវ ហ្វ្រង់ស៊ី អាដាមសុន (Frances Adamson. AC) អភិបាលនៃរដ្ឋអូស្ត្រាលីខាងត្បូង ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងពេលដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមានរបស់ លោកជំទាវ នៅពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពី ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការបន្ត ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសលើវិស័យអប់រំ រវាងប្រទេសយើងទាំងពីរ កម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរឹងមាំ ជិតស្និទ្ធ និងស៊ីជម្រៅប្រកបដោយនវានុវត្តន៍បន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា កម្ពុជាអូស្រ្តាលី មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីឆ្នាំ ១៩៥២ មក។ 

សម្តេចបានថ្លែងអំណរគុណជូនប្រទេសអូស្រ្តាលី ដែលបានតួនាទីសំខាន់នៅក្នុងការស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា។ជាពិសេសបេសកកម្មរបស់ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) ដែលជា មេបញ្ជាការរបស់កងកម្លាំងអន្តរជាតិនៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) ។

សម្តេចរដ្ឋសភា ឃួន សុដារី បានគូសបញ្ជាក់ថាគិតចាប់ពី១៩៩៤ មកមាននិស្សិតកម្ពុជាប្រមាណ១ពាន់នាក់បានទទួលអាហារូបករណ៍ផ្លូវការរបស់អូស្រ្តាលី និងមាននិស្សិតខ្មែរប្រមាណ១ម៉ឺននាក់ផ្សេងទៀត បានទៅសិក្សានៅអូស្រ្តាលីជាលក្ខណៈឯកជន។ អូស្រ្តាលីជាប្រទេសមួយ ដែលមានប្រព័ន្ធអប់រំឈានមុខ ហើយពលរដ្ឋខ្មែរតែងតែប្រាថ្នាក់ចង់ទៅសិក្សានៅអូស្រា្តលី។ ដូច្នេះប្រសិនបើជាការវិនិយោគនៅវិស័យអប់រំនៅកម្ពុជាពីប្រទេសអូស្រា្តលី សម្តេចស្វាគមន៍ជានិច្ច ដោយ សម្តេចបានគូសបញ្ជាក់ ថាការវិនិយោគនៅកម្ពុជាមិនសំដៅតែលើកម្ពុជាប៉ុណ្ណោះទេ គេគួរសម្លឹងមើល អាស៊ាន និង RCEP (កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ )ផងដែរ។ 

សម្តេចប្រធានរដ្ឋសភា ក៏បានរំលឹកដែរថា ខ្លួនសម្តេចផ្ទាល់ ក៏ជាអតីតនិស្សិតដែលបានជាប់អាហារូបការណ៍របស់អូស្រ្តាលី ប៉ុន្តែជាអកុសលនៅឆ្នាំ១៩៧៥ ដោយសារពួកប៉ុលពតឡើងគ្រប់គ្រងប្រទេស សម្តេចមិនបានចេញទៅសិក្សានៅប្រទេសអូស្រ្តាលីនោះទេ។ តាមរយៈលោកជំទាវ ប្រធានគណៈប្រតិភូ សម្តេចប្រធានរដ្ឋសភា បានស្នើដល់រដ្ឋាភិបាលអូស្រ្តាលី បន្តផ្តល់អាហារូបករណ៍មកដល់និស្សិតកម្ពុជា ដើម្បីបានបន្ដសិក្សានៅអូស្រ្តាលី ជាពិសេសក្នុងរដ្ឋអូស្រ្ដាលីខាងត្បូងបន្ថែមទៀត។ 

លោកជំទាវ ហ្វ្រង់ស៊ីស អាដាមសុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកទទួលជួបពិភាក្សាការងារនាឱកាសនេះ។ លោកជំទាវលើកឡើងថា កម្ពុជានិងអូស្រ្តាលីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ចាប់ពីថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋ។ ពលរដ្ឋអូស្រ្តាលី បានស្គាល់ច្បាស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ លោកជំទាវ បានរំលឹកថា កាលពីឆ្នាំកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី ដែលដំណើរទស្សនកិច្ចនោះ បានជំរុញទំនាក់ទំនងប្រទេសទំាងពីរកាន់តែរឹងមាំឡើង។ 

នៅក្នុងឱកាសនោះ លោកជំទាវ ហ្វ្រង់ស៊ីស អាដាមសុន និងសម្តេចប្រធានរដ្ឋសភា បានពិភាក្សាគ្នាយ៉ាងស្និទ្ធស្នាលនិងបើកចំហរអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ លើគ្រប់វិស័យទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ រួមមានការងារទូត វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ សមភាពយេនឌ័រ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET ) ជា ពិសេសវិស័យអប់រំនិងបច្ចេកវិទ្យា ជាដើម។ 

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងស្ថានការណ៍តំបន់ និងសកលលោកនាពេលបច្ចុប្បន្ន មានការវិវត្តន៍ប្រែប្រួល និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពោរពេញដោយភាពមិនប្រាកដប្រជា ភាពស្មុគស្មាញ និងផុយស្រួយ ដោយសារតែការប្រកួតប្រជែងភូមិសាស្រ្តនយោបាយមានសភាពកាន់តែធ្ងន់ធ្ងរទៅៗជារៀងរាល់ថ្ងៃនោះ ការភ្ជាប់ទំនាក់ទំនងគ្នាទាំងការងារការទូតរដ្ឋាភិបាល និងរដ្ឋសភា ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកបន្ធូរបន្ថយភាពតានតឹង និងជម្លោះ ព្រមទាំងការលើកកម្ពស់វិធានការកសាងទំនុកចិត្ត មិត្តភាព ផ្អែកលើការជឿទុកចិត្តគ្នា និងគោរពគ្នាជានិច្ច៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        93
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        195
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm