ត្រីមាសទី១ឆ្នាំនេះការនាំចេញផលិតផលផ្នែកវិស័យវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជាកើនជាង២០%

2025/05/19 08:47:26 pm        225

មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកនាំចេញ បានឲ្យដឹងថា គិតត្រឹមត្រីមាសទី១ ដើម​ឆ្នាំ​២០២៥​នេះ ការនាំចេញផលិតផលខាងផ្នែកវិស័យវាយនភ័ណ្ឌកាត់ដេរ មានការកើន​ឡើង​ប្រមាណ​​ជាង​២០% គិតជាទឹកប្រាក់សរុបប្រមាណ ៣,៥ពាន់លានដុល្លារអាម៉េរិក ដោយសារ​ការ​បញ្ជា​ទិញ​ងាកមកកាន់កម្ពុជាច្រើន និងកត្តាសំខាន់ៗមួយចំនួនផ្សេងទៀត។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភានេះថា មូលហេតុ​ដែល​នាំ​ឱ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ការកើនឡើង មានដូចជា ដោយសារកំណើន​ការ​បញ្ជា​ទិញ​ពី​ម្ចាស់​ម៉ាក​ល្បីៗ​ជា​ច្រើន ដែលត្រូវការផលិតផលមានគុណភាព និងការដេរទៀងទាត់ពីកម្ពុជា។ ហើយកិច្ចការនេះ ក៏​មិន​អាច​កាត់ផ្តាច់បានឡើយ ចេញ​ពីកត្តា​អនុគ្រោះរបស់​កម្ពុជា​ក្រោម​គោល​នយោបាយ​ដ៏​ត្រឹម​ត្រូវ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញនូវការអនុគ្រោះសព្វបែបយ៉ាងទាំងផ្លូវច្បាប់ និង​កត្តា​ផ្សេង​ៗ​ទៀតជាដើមដើម្បីសម្រួលដល់រោងចក្រ ទៅដល់អ្នកវិនិយោគ ក៏ដូចជា​ដើម្បី​សម្រួល​ដល់​ការ​ផ្លាស់​ទី​នៃរោងចក្រធំៗពីក្រៅ មកកាន់កម្ពុជាផងដែរ។

ឯកឧត្តម បានបន្តទៀតថា បន្ថែមពីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​ជា​សេនាធិការ​របស់រាជរដ្ឋាភិបាល ក៏បានលុបចោលនូវសេវាមួយចំនួនធំ ដើម្បី​សម្រួល​ដល់​អ្នក​វិនិយោគ​ក្នុងការបំពេញការងារកាន់តែស្រួល និងអាចជា​កត្តា​ដែល​មាន​ប្រៀប​ឈ្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​កាន់​តែខ្លាំងជាមួយប្រទេសដែលមានរបរដូចគ្នា ឬជាមួយដៃគូ​ប្រជែង​លើ​វិស័យ​កាត់​ដេរផងដែរ។

ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានមានប្រសាសន៍ថា ពាក់ព័ន្ធក្នុងអនុវិស័យផលិតផលកាបូប និងស្បែកជើងនៅកម្ពុជា គិតក្នុងត្រីមាស ឆ្នាំ២០២៥ ការនាំចេញមានកំណើនប្រមាណជាង ២០%។ ដោយឡែក ការដាក់បញ្ជាទិញនៅកម្ពុជា បើគិតត្រឹមចុងខែមិថុនាខាងមុខនេះ គឺរក្សាស្ថានភាពប្រក្រតីជាធម្មតា ពោលមិនមានការប្រែប្រួលអ្វីនោះទេ។

ឧកញ៉ា បានបន្តថា និយាយចំពោះតែទីផ្សារសហរដ្ឋអាម៉េរិក គិតត្រឹមត្រីមាសទី១ឆ្នាំនេះ មានប្រហែលជា ៤០% នៃការនាំចេញស្បែកជើង។ ប៉ុន្តែដោយឡែក បើងាកមកមើលផលិតផលធ្វើដំណើរ និងកាបូបវិញ ភាគរយខ្ពស់ជាង គឺមានប្រមាណជិត ៨០%។

យោងតាមទិន្នន័យពីការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា ការសម្រេចបានក្នុងតម្លៃប្រមាណ ៣,៥ពាន់លានដុល្លារនេះ ក្នុងនោះ ការនាំចេញទៅអាម៉េរិក កើនឡើងជាង ២៥% , ទៅប៉ែកអឺរ៉ុប កើនជាង ២០%, ទៅជប៉ុនកើនជិត ២០% , ទៅចក្រភពអង់គ្លេស កើន ៥,៦% និងទៅអាស៊ាន មានការកើនឡើងប្រមាណ ២៤,០% ៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        229
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm