កោះតៃវ៉ាន់ នៅតែមិនច្រានចោលទេថា ចិន អាចធ្វើ "សមយុទ្ធ" ក្នុងសប្ដាហ៍នេះ

2025/05/19 09:41:02 pm        61

ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់ បានលើកឡើងជាថ្មីនៅថ្ងៃចន្ទ (១៩ ឧសភា) នេះថា ប្រទេសចិន អាចព្យាយាមដាក់សម្ពាធលើកោះនេះ ដោយការធ្វើសមយុទ្ធនៅមុនថ្ងៃគម្រប់ខួបកាន់តំណែងមួយឆ្នាំរបស់មេដឹកនាំកោះ លោក Lai Ching-te នៅសប្តាហ៍នេះ បន្ទាប់ពីរូបភាពមួយលេចឡើងលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញពីមនុស្សម្នាក់កំពុងដោតទង់ជាតិចិន នៅលើឆ្នេរកោះតៃវ៉ាន់។

ប្រទេសចិន បានហៅលោក Lai ដែលនឹងធ្វើពិធីកាន់តំណែង ១ឆ្នាំនៅថ្ងៃអង្គារ ២០ ឧសភា ស្អែកនេះ ថាជា "ជនផ្ដាច់ខ្លួន"។ កាលពីសប្តាហ៍មុន អាជ្ញាធរកោះបាននិយាយថា ទីក្រុងប៉េកាំង អាចធ្វើសមយុទ្ធយោធាបន្ថែមទៀតដើម្បី "បង្កបញ្ហា" ជុំវិញខួបគម្រប់ខួបនេះ។

កោះតៃវ៉ាន់ នៅតែប្រកាន់នូវគំនិតបែបនេះ បន្ទាប់ពីកាលពីថ្ងៃអាទិត្យ រូបភាពដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន បានបង្ហាញពីបុរសម្នាក់ដែលហាក់ដូចជាជិះទូកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ រួចចូលចតនៅលើឆ្នេរដាច់ស្រយាលមួយ ហើយដោតទង់ជាតិចិន មុនពេលត្រឡប់ទៅផ្នែកប្រទេសចិនវិញ។ ក្រោយមក វីដេអូនេះត្រូវលុបចោល។

នៅពេលត្រូវសាកសួរពីឧបទ្ទវហេតុនេះ លោក Hsieh Ching-chin អនុប្រធានឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់ និយាយថា ចិន ឆ្លៀតឱកាសដើម្បីអនុវត្តសមយុទ្ធ និងប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធផ្សេងទៀត។

កាលពីខែមុន ចិនបានធ្វើហ្គេមសង្រ្គាម ដែលដាក់ឈ្មោះថា "រន្ទះច្រកសមុទ្រ-២០២៥A" នៅជុំវិញកោះតៃវ៉ាន់ ដែលអក្សរ "A" នៅចុងបញ្ចប់នៃឈ្មោះនេះបង្ហាញថា អាចនៅមានច្រើនទៀត។ ចិនបានហៅសមយុទ្ធខែឧសភា ឆ្នាំ២០២៤ របស់ខ្លួនថា "ដាវរួម - ២០២៤A" ហើយក្រោយមកនៅខែតុលា នៃឆ្នាំដដែលនោះ ក៏បានធ្វើសមយុទ្ធ "ដាវរួម - ២០២៤B" មួយផ្សេងទៀត៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm