ឯកឧត្តម ស៊ុន ចាន់ថុល ស្នើអោយក្រុមហ៊ុនវិនិយោគអាមេរិកបន្តវិនិយោគនៅកម្ពុជា

2021/12/15 11:16:03 am        523

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកទឹកចិត្ត ឲ្យក្រុមហ៊ុនអាមេរិកបន្តវិនិយោគកាន់តែច្រើន និងវាយតម្លៃខ្ពស់ចំពោះសំឡេងពួកគេ ក្នុងការបង្កើតគោលនយោបាយរបស់ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍បែបនេះ នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ខួបលើកទី២៥ របស់​សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) នឹងជំរុញឲ្យមានការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ពិធីនេះ រៀបចំឡើងនៅសណ្ឋាគារ Raffle Le Royal។

នៅក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន, ឯកឧត្តម ហ៊ុន ​ម៉ានី,លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា-អាមេរិក ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក Anthony Galliano ប្រធាន AmCham បាននិយាយថា AmCham បានប្រារព្ធខួបលើកទី២៥ របស់ខ្លួននៅឆ្នាំ២០២១ ជាមួយនឹងឆ្នាំដ៏រឹងមាំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ AmCham។

គូសបញ្ជាក់ថា AmCham Cambodia (សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា) បាន​បង្កើតឡើង​ក្នុងឆ្នាំ១៩៩៦ ជាអង្គការសមាជិកភាពឯករាជ្យមិនរកប្រាក់ចំណេញដែលមាន ទាំងក្រុមហ៊ុនអាមេរិក និងកម្ពុជា ​ដែលចែករំលែកការតភ្ជាប់ទៅនឹងពាណិជ្ជកម្មអាមេរិក។

AmCham ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើររឿង ​នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា និង​ជា​សំឡេងឈានមុខគេ​ ក្នុងសហគមន៍ធុរកិច្ចអន្តរជាតិរបស់កម្ពុជា៕

អត្ថបទ៖ សូដាវណ្ណ 

អត្ថបទដែលទាក់ទង

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្តធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពីវិធីសាស្រ្តនៃការគិតពិចារណា “សម្ភារៈនិយមវិចារវិទ្យាបែបវិទ្យាសាស្រ្ត”
2025/05/13 08:04:54 pm        1
រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ផ្លូវនៅតាមជនបទ ដើម្បីជីវភាពរស់នៅរបស់ប្រជាជន
2025/05/13 07:35:22 pm        1
នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company វាយតម្លៃខ្ពស់ ចំពោះការបន្តថែរក្សាបាននូវសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំនៅកម្ពុជា
2025/05/13 06:25:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិននិយាយថា បញ្ហាថ្នាំហ្វេនតានីលអាមេរិក គឺជាទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន

2025/05/13 08:58:07 pm
​សាលារៀននៅតាមទីក្រុងព្រំដែនប្រទេសឥណ្ឌា និងប៉ាគីស្ថាន ចាប់ផ្តើមបើកឡើងវិញ ក្រោយមានបទឈប់បាញ់
2025/05/13 08:57:18 pm
​ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាសម្លាប់មនុស្សយ៉ាងហោច ៤៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
2025/05/13 08:26:56 pm
​វិមានក្រឹមឡាំង បដិសេធន៍ពុំនិយាយពីជំនួបសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននៅទួរគី
2025/05/13 08:24:26 pm
​ប៉ាគីស្ថាន និយាយថា ទាហាន និងជនស៊ីវិល ៥១នាក់របស់ខ្លួន ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចជាមួយឥណ្ឌា
2025/05/13 08:21:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/12 02:13:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/13 09:01:41 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am