ពលរដ្ឋម្នាក់ត្រូវលេងកីឡាមួយប្រភេទពីព្រោះកីឡានាំមកនូវសុខភាពសន្តិភាពនិងការអភិវឌ្ឍន៍

2025/05/19 09:53:45 pm        133

ស្វាយរៀង ៖ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន សមាគមតន្ត្រីសំនៀងជនពិការ ក្នុងឱកាសបើកការប្រកួតបាល់ទាត់មិត្តភាពយុវជនភូមិថ្មី ពានរង្វន់សមាគមតន្ត្រីសំនៀងជនពិការ កាលពីថ្ងៃចុងសប្តាហ៏ ខែឧសភា ឆ្នាំ២០២៥នេះ នៅតំបន់សេដ្ឋកិច្ចពិសេសនាគរាជ ខេត្តស្វាយរៀង បានអំពាវនាវដល់ពលរដ្ឋម្នាក់ត្រូវលេងកីឡាមួយប្រភេទពីព្រោះកីឡានាំមកនូវសុខភាពសន្តិភាពនិងការអភិវឌ្ឍន៍ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់និងលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជា សមាជិកប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកអភិបាលរង នៃគណៈអភិបាលក្រុងបាវិត លោក-លោកស្រី តំណាងមន្ទីរជុំវិញខេត្ត សិល្បៈករ សិល្បៈការិនី សប្បុរសជន ក្រុមការងារ មន្ត្រីរាជការ មកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កូនក្មួយជាសិស្ស និស្សិត កីឡាករទាំងអស់ លោកចៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងផងដែរ ។

 ឯកឧត្តម ចាបតូ បានមានប្រសាសន៍ថាការរៀបចំប្រកួតនេះធ្វើឡើង ដើម្បីអបអរសាទរពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះមហាក្សត្រជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។  ឯកឧត្តមបានបន្តទៀតថា៖កីឡារស់នៅក្នុងសន្តិភាព បើគ្មានសន្តិភាពក៏គ្មានកីឡា យើងទាំងអស់គ្នាដឹងហើយថា នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍ស៊ីហ្គេមទទួលបានជោគជ័យល្បីល្បាញពេញពិភពលោកក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់ និងឆ្លាតវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី សម្តេចបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការលើកកំពស់វិស័យកីឡាជាក់ស្តែងក្នុងឪកាសប្រគួតស៊ីហ្គែម សម្តេចតេជោបានលើកទឹកចិត្តដល់ក្រុមកីឡាពិការ ថាទោះ ចាញ់ ឬឈ្នះមិនសំខាន់ទេ សំខាន់យើងជាម្ចាស់ផ្ទះត្រូវធ្វើឲ្យបានល្អ ។ ទាក់ទងទៅនិងការប្រគួតថ្ងៃនេះឯកឧត្តមបានស្នើដល់ក្រុមកីឡាករ ត្រូវលេងអោយបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេស កីឡា ជៀសវាងលេងរំលោភច្បាប់កីឡា ដើម្បីទទួលជយ័ជម្នះដោយយុត្តិធម៏ ។

  សូមបញ្ជាក់ថាក្នុងពិធីប្រគួតរយះពេល២ថ្ងៃចុងសប្តាហ៏នេះមានក្រុមកីឡាទទួលលេខ១ដល់លេខ៤មានចំនួន១៦គួរក្នុងចំណោមក្រុមកីឡាចូលរួមប្រគួតទាំង៣២ក្រុម។ ដោយ ៖ ភា សារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        79
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm