កូរ៉េខាងជើង ដក«ពាក្យការបង្រួបបង្រួម»ចេញពីឈ្មោះអគារ នៅក្នុងភូមិបទឈប់បាញ់ Panmunjom

2025/05/19 10:24:58 pm        49

ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើង បានដក«ពាក្យបង្រួបបង្រួម» ចេញពីឈ្មោះអគារមួយនៅក្នុងភូមិបទឈប់បាញ់ Panmunjom នៅខាងកូរ៉េខាងជើង    ខណៈដែលទីក្រុងព្យុងយ៉ាង បានបង្កើនយុទ្ធនាការរបស់ខ្លួន ដើម្បីកំណត់ឡើងវិញនូវទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលថា ជាអរិភាព។

អ្នកនាំពាក្យក្រសួងបង្រួបបង្រួមលោក Koo Byoung-sam បាននិយាយថា កាលពីខែសីហា ឆ្នាំមុន ប្រទេសកូរ៉េខាងជើង បានជំនួសផ្លាកសញ្ញានៅលើអគាររបស់ខ្លួន នៅក្នុងភូមិ Panmunjom នៅខាងកូរ៉េខាងជើង ដែលស្ថិតនៅកណ្តាលតំបន់គ្មានយោធា (DMZ) ដោយប្តូរឈ្មោះវាថា «Panmun Hall» បន្ទាប់ពីបានដកចេញនូវផ្លាកសញ្ញាពីមុន ដែលសរសេរថា «Unification Pavilion» នៅក្នុងខែមករា។ 

មន្ត្រីរូបនេះ បាននិយាយថា ចំណាត់ការនេះ ហាក់ដូចជាផ្នែកមួយនៃយុទ្ធនាការ ដែលកំពុងបន្តរបស់ទីក្រុងព្យុងយ៉ាង ដើម្បីកំណត់ទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងសេអ៊ូលថា ជាអរិភាព និងដើម្បីលុបបំបាត់ការបង្រួបបង្រួមអន្តរកូរ៉េចេញ ពីគោលនយោបាយរបស់ខ្លួន។

នៅឆ្នាំ ២០២៣ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញបញ្ជាដោយចាត់ទុកកូរ៉េខាងត្បូង ជាសត្រូវចម្បងរបស់ខ្លួន ហើយចាប់តាំងពីពេលនោះមក បានបង្កើនអរិភាពចំពោះទីក្រុងសេអ៊ូល។

ចាប់តាំងពីខែមេសា ឆ្នាំមុនមក កូរ៉េខាងជើង បានដំឡើងរចនាសម្ព័ន្ធប្រឆាំងរថក្រោះ និងគ្រាប់មីន នៅតាមបណ្តោយតំបន់គ្មានយោធា ហើយបានបំផ្ទុះផ្លូវ និងផ្លូវដែកដែលតភ្ជាប់រវាងភាគីទាំងពីរ ស្របតាមការបញ្ជារបស់លោក គីម ជុងអ៊ុន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        64
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm