ប្រទេសលីបង់ បានរៀបចំការបោះឆ្នោតក្រុង និងជ្រើសរើសអភិបាលក្រុងជុំទី៣ កាលពីថ្ងៃអាទិត្យ។
ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ត្រូវបានធ្វើឡើង នៅក្នុងទីក្រុងក្រុងបេរូត, Bekaa, និងទីក្រុង Baalbek-Hermel ។
លោកនាយករដ្ឋមន្ត្រី ណាវ៉ាហ្វ សាឡាម (Nawaf Salam) បានត្រួតពិនិត្យបន្ទប់ប្រតិបត្តិការកណ្តាល ដែលត្រួតពិនិត្យដំណើរការបោះឆ្នោត នៅក្រសួងមហាផ្ទៃ និងមណ្ឌលបោះឆ្នោតនានា នៅក្នុងទីក្រុងបេ រូត។
រដ្ឋមន្ត្រីការពារជាតិលោក Michel Menassa និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ahmad Hajjar បានអមដំណើរលោកនាយករដ្ឋមន្ត្រី។
បន្ទាប់ពីបានបោះឆ្នោតនៅទីក្រុងបេរូត លោក សាឡាម បាននិយាយថា ការបោះឆ្នោតនេះ បានផ្តល់ឱកាសសម្រាប់ពលរដ្ឋ ដើម្បីបង្ហាញពីបំណងប្រាថ្នាពិតរបស់ពួកគេសម្រាប់ទីក្រុង និងបង្ហាញពីក្តីសង្ឃឹមថា អ្នកចេញបោះឆ្នោតមានចំនួនច្រើន។

លោកបានបញ្ជាក់ថា ប្រជាជនទីក្រុងបេរូត មិនគួរឲ្យខកឱកាសក្នុងការសម្រេចចិត្តថាតើទីក្រុងប្រភេទណាដែលពួកគេចង់បាននោះ។
លោកបាននិយាយថា៖«ខ្ញុំជំរុញឲ្យពួកគេចូលរួមក្នុងការបោះឆ្នោតឲ្យបានច្រើន»។
លោក សាឡាម បានបញ្ជាក់ថា ប្រជាជនក្រុងទីក្រុងបេរូត «មានសមត្ថភាពធានាឲ្យមានតំណាងសម្រាប់អ្នករាល់គ្នា នៅក្នុងក្រុមប្រឹក្សាក្រុង»។
