អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា វីរុស Omicron មាននៅ​ក្នុង​ប្រទេស​ភាគ​ច្រើន

2021/12/15 06:25:03 pm        484

WHO៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​អង្គារ​បាន​ជំ​រុញឱ្យ​ប្រជាជនមិនត្រូវ​បោះបង់​ក្តីបារម្ភ អំពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​អាច​ចម្លង​ខ្ពស់ ខណៈ​វា​បង្ហាញ​រោគសញ្ញា​ស្រាល​នោះទេ ហើយបាន​រំលឹក​ឡើងវិញ​នូវ​ការ​សូម​អង្វរ​របស់លោក សម្រាប់​ការ​បែងចែក​វ៉ាក់សាំង​ជា​សកល​ដោយ​យុត្តិធម៌​។ លោក​វេជ្ជបណ្ឌិត Tedros Ghebreyesus បាននិយាយ​ក្នុងអំឡុងពេល​ថ្លែងសុន្ទរកថា​តាម​ទូរទស្សន៍​ពីទីក្រុង​ហ្សឺ​ណែវប្រទេស​ស្វី​ស​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ទំនងជាមាននៅ​ក្នុងប្រទេស​ភាគ​ច្រើន ទោះបីជា​វា​មិនទាន់​ត្រូវបាន​រកឃើញក៏ដោយ​។

​លោក Tedros បាន​និយាយថា ទោះបីជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះមិនបាន​បង្កឱ្យមាន​ជំងឺ​ធ្ងន់ធ្ងរ​ក៏ដោយ ករណី​មួយចំនួនអាច​គ្របដណ្ដប់​លើប្រព័ន្ធ​សុខាភិបាលដែល​មិនបាន​ត្រៀម​ទុកជាមុន​។​ ​ប្រធាន​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិបាន​អំពាវនាវ ​ដល់​កម្មវិធី​ចាក់​វ៉ាក់សាំង​ដូ​សជំរុញដែល​កំពុងត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ ​សម្រាប់​ប្រជាជន​ពេញវ័យ​នៅក្នុង​ប្រទេស​មួយចំនួន ដោយ​លោក​បាននិយាយថា អង្គការ​សុខភាព​ពិភពលោក​មានការ​ព្រួយបារម្ភ​ថា កម្មវិធី​បែបនេះ​នឹង​មានការ​រក្សាទុកវ៉ាក់សាំង​ដែល​យើង​បានឃើញ​នៅ​ឆ្នាំនេះ និង​ធ្វើឱ្យមាន​វិសមភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ​លោក​បាន​ស្នើថា ការផ្តល់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដល់​ក្រុម​ដែលមាន​ហានិភ័យ​ទាប​ពី​ជំងឺ​ធ្ងន់ធ្ងរ ឬ​ការស្លាប់​គឺ​បង្កគ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់ ដែល​កំពុង​រង់ចាំ​វ៉ាក់សាំង​ដំបូង ឬ​លើក​ទី​ពីរ​។​

​លោក​បានបញ្ជាក់​ច្បាស់​ថា​ អង្គការ​សុខភាព​ពិ​ភ​លោក ​(WHO) មិន​ប្រឆាំង​ទៅនឹង​ការចាក់​វ៉ាក់សាំងដូ​ស​ជំរុញ​នោះទេ យើង​ប្រឆាំងទៅ​នឹង​វិសមភាព ហើយ​កង្វល់​ចម្បង​របស់​យើង​គឺ​ការសង្គ្រោះជីវិតនៅ​គ្រប់​ទីកន្លែង​។ យោងតាម​អង្គការ​សុខភាព​ពិភពលោកបាន​ឲ្យ​ដឹងថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron រហូតមកដល់​ពេលនេះត្រូវបាន​រកឃើញ​ ៧៧​ប្រទេសនៅលើ​ពិភពលោក៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        249
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        291
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm