ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ អញ្ជើញថ្លែង​សុន្ទរកថាបិទ​វេទិកា​ផ្សព្វ​ផ្សាយ​ស្តីពី “វឌ្ឍនភាព នៃការអនុវត្តប្រព័ន្ធគាំពារសង្គម”

2025/05/19 04:18:26 pm        57

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុ​ប្រធាន​ទី​២​ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បាន​អញ្ជើញ​ថ្លែង​សុន្ទរក​ថា​បិទ​វេទិកា​ផ្សព្វ​ផ្សាយស្តីពី “វឌ្ឍនភាព នៃការអនុវត្តប្រព័ន្ធគាំពារសង្គម”។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីគោលនយោបាយរបស់ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីត​នាយក​រដ្ឋ​មន្រ្តី ដែលតែងយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធគាំពារសង្គម និងបានធ្វើអន្ត​រាគមន៍​ទាន់​ពេល​វេលា​ក្នុង​ដំណាក់​កាល​ដែលប្រទេសកម្ពុជាជួបប្រទះវិបត្តិ និងគ្រោះអាសន្ននានា កន្លងមក ជាពិសេស​ក្នុង​ពេល​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពី​វឌ្ឍនភាព និងវិបុលភាពសង្គម ត្រូវយកចិត្តទុកដាក់លើកត្តា៣គឺ ជីវភាព សុខភាព និង​ចំណេះ​ដឹង​។ ប្រសិនបើនិយាយពីមូលធនមនុស្ស គឺយើងត្រូវយកចិត្តទុកដាក់ទៅលើកត្តា២គឺ សុខភាព និង​សមត្ថភាព ដែលកត្តាទាំងពីរនេះ អាចជួយដោះស្រាយបញ្ហាសង្គមបានច្រើន។

ឯកឧត្តម​បណ្ឌិត បានអំពាវនាវឱ្យមន្រ្តីរាជការ និងប្រជាជន ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ទទួល​ទានអាហារដែលមានអាហារូបត្ថម្ភ កាត់បន្ថយអាហារដែលមានរសជាតិដិត (ប្រៃ-ផ្អែម​ខ្លាំង) និងត្រូវហាត់ប្រាណជាប្រចាំ។ ទម្លាប់មើលថែសុខភាពបែបនេះ យើងទទួល​បាន​សុខភាព​កាន់​តែ​រឹងមាំ ចំណេញថវិកា និងពេលវេលា ព្រមទាំងមិនបង្កើនជំងឺថែមទៀត៕

អត្ថបទដែលទាក់ទង

ឯកឧត្តម វ៉ាង វិនពីន៖ ផ្លូវដឹកជញ្ចូនត្រង់ពីកំពង់ផែ Wuxi ចិន និងកំពង់ផែព្រះសីហនុ បានកាត់បន្ថយរយៈពេល និងការចំណាយប្រតិបត្តិការ
2025/05/21 08:02:58 am        1
រដ្ឋមន្ត្រីក្រសួងសុខាភិបាល កម្ពុជា បានថ្លែងបទអន្តរាគមន៍ នៅចំពោះរដ្ឋសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងសម័យប្រជុំពេញអង្គ
2025/05/21 07:45:35 am        1
ប្រតិភូនគរបាលឥណ្ឌូនេស៊ី ថាសន្តិសុខកម្ពុជាមានភាពល្អប្រសើរ ខុសពីព័ត៌មានមួយចំនួនផ្សព្វផ្សាយ
2025/05/20 08:10:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ ពុំទាន់មានការចែកចាយជំនួយនៅហ្កាហ្សានៅឡើយទេ ខណៈសម្ពាធអន្តរជាតិលើអ៊ីស្រាអែលកើនឡើង

2025/05/21 08:26:09 am
​ឯកឧត្តម វ៉ាង វិនពីន៖ ផ្លូវដឹកជញ្ចូនត្រង់ពីកំពង់ផែ Wuxi ចិន និងកំពង់ផែព្រះសីហនុ បានកាត់បន្ថយរយៈពេល និងការចំណាយប្រតិបត្តិការ
2025/05/21 08:02:58 am
​រដ្ឋមន្ត្រីក្រសួងសុខាភិបាល កម្ពុជា បានថ្លែងបទអន្តរាគមន៍ នៅចំពោះរដ្ឋសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងសម័យប្រជុំពេញអង្គ
2025/05/21 07:45:35 am
​ពលរដ្ឋហ្កាហ្សា និយាយថា កូនៗរបស់ពួកគេនឹងស្លាប់ម្តងម្នាក់ៗ ដោយសារភាពអត់ឃ្លាន
2025/05/20 09:03:57 pm
​មេដឹកនាំកំពូលអ៊ីរ៉ង់មិនទាន់ច្បាស់ចំពោះជោគជ័យនៃកិច្ចប្រជុំនុយក្លេអ៊ែរជាមួយអាមេរិក
2025/05/20 08:46:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/20 09:20:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/19 04:19:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am