ការផ្ទះគ្រាប់ក្នុងរថយន្តស្លាប់មនុស្ស ៣នាក់ បានអង្រួនប៉ុស្តិ៍នគរបាលនៅភាគខាងកើតប្រទេសស៊ីរី

2025/05/19 11:44:45 pm        55

ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ដោយលើកប្រភពសន្តិសុខថា មនុស្សយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះគ្រាប់ក្នុងរថយន្ត មានគោលដៅលើប៉ុស្តិ៍នគរបាលមួយកន្លែង ស្ថិតក្នុងទីក្រុងភាគខាងកើត Al-Mayadeen ប្រទេសស៊ីរី ។

សេចក្តីរាយការណ៍និយាយថា ការផ្ទុះគ្រាប់នៅតំបន់ជនបទ Deir az Zor កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួសផងដែរ ។

រូបភាពវីដេអូឃ្លីបត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ដោយអង្គភាពសារព័ត៌មាន Sanad របស់កាសែត Al Jazeera ឃើញលទ្ធផលក្រោយការផ្ទុះគ្រាប់ ។

ឧបទ្ទេវហេតុនេះ បានកើតឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយក្រុមអាជ្ញាធរស៊ីរី និយាយថា កងកម្លាំងសន្តិសុខ បានសម្លាប់ក្រុមយុទ្ធជន ISIS ៣នាក់ និងបានចាប់ខ្លួនពួកគេបាន ៤នាក់ផ្សេងទៀត នៅខេត្ត Aleppo ។

វាគឺជាលើកដំបូងហើយដែលរដ្ឋាភិបាលស្តីទីស៊ីរី ប្រកាសប្រតិបត្តិការបែបនេះប្រឆាំងក្រុមប្រដាប់អាវុធរដ្ឋអ៊ិស្លាម ។

ក្រសួងមហាផ្ទៃស៊ីរី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយឆ្មក់ខាងលើ បានធ្វើឡើងដោយក្រសួងសន្តិសុខទូទៅ ដោយមានការសម្របសម្រួលជាមួយអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ មានគោលដៅលើកក្រុមភ្នាក់ងារសម្ងាត់ ISIS កំពុងប្រតិបត្តិការនៅទូទាំងខេត្ត Aleppo ហើយមន្រ្តីសន្តិសុខម្នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយនេះ ។

ប្រធានាធិបតីស្តីទីស៊ីរីលោក Ahmed al-Sharaa ដែលបានឡើងកាន់អំណាចនៅទីក្រុងដាម៉ាស កាលពីខែធ្នូ បានប្រឆាំងក្រុម ISISជាយូរមកហើយ ។

កងកម្លាំងរបស់លោកបានធ្វើសង្រ្គាមជាមួយក្រុមព្រះចៅកាលីហ្វប្រកាសដោយខ្លួនឯងមួយនេះ អំឡុងសង្រ្គាមស៊ីវិលស៊ីរី ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm