ត្រីប្រហុកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឆ្នាំនេះទទួលផលច្រើន និងតម្លៃទាបជាងឆ្នាំមុន

2021/12/15 06:52:28 pm        633

ភ្នំពេញ៖ រយៈពេលប្រមាណ ៣ថ្ងៃមកនេះ ការនេសាទត្រីប្រហុកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កំពុងទទួលបានទិន្នផលល្អប្រសើរ ធៀបទៅនឹងការនេសាទត្រីប្រហុកឆ្នាំមុន។ ចំណែកឯតម្លៃត្រីប្រហុក ក្នុងឆ្នាំនេះ ក៏ស្ថិតក្នុងតម្លៃថោកជាងឆ្នាំមុនផងដែរ។នេះជាការលើកឡើងរបស់លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលភ្នំពេញ ក្នុងឱកាសលោកចុះត្រួតពិនិត្យការប្រមូលត្រីប្រហុក ក្នុងភូមិសាស្រ្ត ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ។

ពាក់ព័ន្ធនឹងការនេសាទត្រីប្រហុកនេះ លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលភ្នំពេញ បានលើកឡើង​ក្នុងការចុះត្រួតពិនិត្យការប្រមូលផលត្រីប្រហុកថ្ងៃនេះថា​ ទិន្នផលត្រី​ប្រហុក ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ អាចមានចំនួនតិចជាងទិន្នផលត្រីប្រហុកនៅខេត្តកណ្ដាល ដែល​នៅខាងលើ។

យ៉ាង​ណាមិញលោកបញ្ជាក់ថា សម្រាប់ការប្រមូលត្រីប្រហុកនៅភូមិសាស្រ្តរាជធានីភ្នំពេញឆ្នាំនេះ គឺទទួល​បានផលល្អប្រសើរជាងឆ្នាំមុន។ លោកថា ការនេសាទត្រីប្រហុក ក្នុងមួយគន្លងដៃ អាច​ប្រមូល​បានផលប្រមាណ៤០០គីឡូ ក្នុងរយៈ​ពេល​មួយ​ម៉ោង​ រីគន្លងខ្លះអាចទទួល​បាន​ផល​លើស​ពីនេះទៅទៀត។ លោក បញ្ជាក់ដែរថា​ ទិន្នផលត្រីប្រហុកនេះ ​អាចបន្ត​ត្រូវ​ក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃខាង​មុខទៀត រួច​ទិន្នផល​នឹង​មាន​ការ​ធ្លាក់​ចុះ​ទៅ​វិញ។

អ្នកស្រី ស្មាន ម៉ីសំ ជាអ្នកប្រមូលផលត្រីប្រហុកដើម្បីលក់តជូនប្រជាពលរដ្ឋនៅតំបន់ច្រាំងចម្រេះ បាន​លើកឡើងថា តម្លៃត្រីមាន​ធូថ្លៃ​ជាង​ឆ្នាំ​មុន​ច្រើន ​ហើយប៉ុន្មានថ្ងៃមកនេះ ក៏ពុំទាន់​ឃើញ​មាន​ប្រជាពលរដ្ឋសម្រុកមកទិញច្រើននោះទេ។​ តម្លៃត្រីប្រហុក​ដែល​លោក​ស្រី​លក់ ​គឺ​មានតម្លៃប្រមាណ ២៥០០ ក្នុង១គីឡូ សម្រាប់ត្រីមិនទាន់ធ្វើ ​និងមាន​មានតម្លៃប្រមាណ ៥០០០ទៅ ៦០០០​រៀលក្នុង១គីឡូ សម្រាប់ត្រីដែលធ្វើរួច។

ចំពោះប្រជាពលរដ្ឋដែលបានមកទិញ ត្រីប្រហុកនៅថ្ងៃនេះ ក៏សប្បាយចិត្តពេល​តម្លៃត្រីមាន​ភាព​ធូរ​ថ្លៃផងដែរ។ តាម​ការសាកសួរ​ ពួកគាត់ទិញត្រីប្រហុក​ សម្រាប់​ការប្រើប្រាស់ក្នុងគ្រួសារ ​ចែកកូនចៅ ដោយទិញប្រមាណ ១០០គីឡូ សម្រាប់រ​យៈពេលមួយឆ្នាំនេះ។

ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ​សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្ដាលអាចនេសាទត្រី​បាន​ច្រើន​ចាប់​ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែធ្នូ បើ​សិន​ជា​មេឃ​ស្រឡះល្អ ​គ្មានភ្លៀងកក់ខែ​ ឬទទួលរងឥទ្ធិពលព្យុះ៕ 

អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm