កាណាដា អង់គ្លេស និងបារាំង គំរាមដាក់ទណ្ឌកម្មអ៊ីស្រាអែលប្រឆាំងការពង្រីកប្រតិបត្តិការយោធានៅហ្កាហ្សា

2025/05/20 03:46:58 pm        192

មេដឹកនាំនៃប្រទេសកាណាដា ចក្រភពអង់គ្លេស និងបារាំង កំពុងថ្កោលទោសការពង្រីកប្រតិបត្តិការយោធា និងសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងតំបន់ West Bank ដោយបានគំរាមនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះក្នុងការចាត់វិធានការជាក់ស្តែង រួមទាំងការដាក់ទណ្ឌកម្មផងដែរ។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ពីការខកចិត្តជាអន្តរជាតិកាន់តែខ្លាំងចំពោះការប្រព្រឹត្តរបស់អ៊ីស្រាអែល ដោយលើកឡើងពីកម្រិតមិនអាចអត់ឱនបាននៃការរងទុក្ខរបស់មនុស្សនៅក្នុងតំបន់ហ្កាហ្សា និងការរំលោភច្បាប់អន្តរជាតិម្តងហើយម្តងទៀត។ ក្រុមមេដឹកនាំបានរិះគន់ការប្រកាសរបស់អ៊ីស្រាអែលក្នុងការអនុញ្ញាតឱ្យមានបរិមាណអាហារមូលដ្ឋានមានកំណត់ចូលក្នុងតំបន់ហ្កាហ្សា ដោយហៅវិធានការនេះថាមិនគ្រប់គ្រាន់។ 

សេចក្តីថ្លែងការណ៍បាននិយាយថា ពួកលោកនឹងមិនឈរឱបដៃមើលឡើយ ខណៈពេលរដ្ឋាភិបាលលោក Netanyahu បន្តសកម្មភាពដ៏ព្រៃផ្សៃទាំងនេះ។ប្រសិនបើអ៊ីស្រាអែលមិនបញ្ឈប់ការវាយលុកយោធាជាថ្មី និងលុបចោលការរឹតបន្តឹងរបស់ខ្លួនលើជំនួយមនុស្សធម៌ទេ ពួកលោកនឹងចាត់វិធានការជាក់ស្តែងបន្ថែមទៀតជាការឆ្លើយតបរួមទាំងការដាក់ទណ្ឌកម្មផងដែរ។

 សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា ប្រទេសទាំងបីតែងតែគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងអំពើភេរវកម្ម ប៉ុន្តែបានហៅការកើនឡើងនេះថាជាទង្វើហួសហេតុ។

អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការផ្លូវអាកាស និងថ្មើរជើងទូទាំងតំបន់ហ្កាហ្សាកាលពីចុងសប្តាហ៍មុន ដោយនិយាយថា ខ្លួននឹងដាក់សម្ពាធក្រុមហាម៉ាសឱ្យដោះលែងចំណាប់ខ្មាំងដែលនៅសល់ពីការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣។ កងទ័ពបានបញ្ជាឱ្យអ្នកក្រុង Khan Younis ដែលជាទីក្រុងធំបំផុតទីពីររបស់ដែនដីហ្កាហ្សាជម្លៀសចេញ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា អ៊ីស្រាអែលមានផែនការគ្រប់គ្រងទឹកដីហ្កាហ្សាទាំងមូល។សេចក្តីថ្លែងការណ៍របស់ប្រទេសទាំងបីបានរិះគន់យ៉ាងខ្លាំងចំពោះការប៉ុនប៉ងណាមួយដើម្បីពង្រីកការតាំងទីលំនៅ លើតំបន់ West Bank៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm