កងទ័ពកម្ពុជា-ចិន ចុះចែកអំណោយ​ដល់សិស្ស​ និង​ព្យាបាលជំងឺ​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​នៅស្រុកសាមគ្គីមានជ័យ

2025/05/20 04:11:22 pm        316

ឆ្លៀតពីការធ្វើសមយុទ្ធ«នាគមាសឆ្នាំ២០២៥»កងយោធពលខេមរភូមិន្ទ និង​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានចុះចែកអំណោយ សម្ភារៈសិក្សា និង​កីឡា ដល់សិស្សានុសិស្សរាប់រយនាក់ រួមទាំងចុះព្យាបាលជំងឺ ជូនដល់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​ដោយ​ឥត​គិត​ថ្លៃ នៅភូមិតាំងពន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងដើម្បី ធ្វើសកម្ម​​ភាព​មនុស្ស​ធម៌រួមគ្នា ក្នុងឱកាសដែលកងទ័ពនៃប្រទេសទាំងពីរធ្វើសមយុទ្ធ«នាគមាសឆ្នាំ ២០២៥» រួមគ្នានោះ។

លោកវរសេនីយ៍ឯកពិសេស ឈិន យ៉ាជីន ប្រធានដឹកនាំសមយុទ្ធភាគីចិន បានរៀប​ចំ​កម្ម​វិធី​មនុស្ស​ធម៌​ផ្តល់អំណោយរួមគ្នាដល់សិស្សនៃសាលាបឋមសិក្សាតាំងខ្មៅ ស្ថិតនៅភូមិតាំងពន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោកវរសេនីយ៍ឯកពិសេស ឈិន យ៉ាជីន បាន​លើកឡើងថា អំណោយដែលយកមកចែកជូនសិស្សានុសិស្សនាឱកាសនេះរួមមាន សម្ភារៈសិក្សា រួមនិងសម្ភារៈកីឡា សម្ភារៈទាំងនេះមិនច្រើនទេ ប៉ុន្តែ​បាន​បង្ហាញ​នូវ​ការ​គោរ​ព​ស្រឡាញ់​ពី​សំណាក់​កង​ទ័ពចិនចំពោះយុវជន និងកុមារកម្ពុជា លោកបានជូនពរដល់យុវជន និង​កុមារ​កម្ពុជា​សូម​ឲ្យ​មាន​សុខភាពល្អ និងរៀនសូត្រពូកែផងដែរ ។

ថ្លែងនៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី តុប ប៊ុនរឿន បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទឹក​ចិត្ត​ដ៏​ល្អរបស់កងទ័ពរំដោះប្រជាជនចិន ដែលឆ្លៀតពេល​ដ៏​មមា​ញឹក​ក្នុង​ការ​ធ្វើ​សម​យុទ្ធ​នៅ​តំបន់​ជិតនេះហើយបាននាំយកនូវអំណោយមកចែកជូនដល់សិស្សានុសិស្សកម្ពុជា។ លោក​ឧត្តម​សេនីយ៍ បានបន្តថា សម្ភារៈទាំង​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ដំណើរ​កា​រ​សិ​ក្សា​រ​បស់សិស្សានុសិស្ស ជាពិសេស​វា​បាន​បង្ហាញ​នូវ​ការ​រិត​ចំណង​សាមគ្គី​ភាព​នៃ​ភាគី​ទាំង​ពីរ​(​កម្ពុជា​-ចិ​ន)ឲ្យកាន់តែស្អិតរមួតថែមទៀតតាមរយៈការធ្វើសកម្មភាពមនុស្សធម៌មួយនេះ។

ជាមួយគ្នានោះដែរ ជួសមុខឱ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់ លោកឧត្តម​សេនីយ៍​បាន​ថ្លែង​អំណរ​គុណ និង​ជូនពរដល់ភា​គី​ចិ​ន​សូម​ឲ្យ​មាន​សុខ​ភាព​ល្អប​រិបូរណ៍ និង​បំពេញ​ភារកិច្ច​ធ្វើ​សម​យុទ្ធ​នៅ​លើទឹកដីកម្ពុជាឆ្នាំ ២០២៥នេះទទួលបានជោគជ័យ ។ ថ្ងៃជាមួយគ្នានោះដែរនៅមណ្ឌលសុខភាពពាមដែលស្ថិតក្បែរសាលារៀនតាំងខ្មៅ ក្រុមគ្រូ​ពេទ្យ​ចិ​ន​ក៏​បាន​ជួយព្យាបាលជម្ងីទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានជាច្រើននាក់ផងដែរ ។

សូម​ជម្រាបថា សមយុទ្ធនាគមាសឆ្នាំ២០២៥ នេះមានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្ត​កំពង់​ឆ្នាំង ដោយផ្តោតសំខាន់លើប្រធានបទ«ប្រតិបត្តិការប្រឆាំងភេវរកម្មរួមគ្នា និង​ការងារ​សង្រ្គោះ​មនុស្ស​ធម៌​» ដែលជាឱកាសសម្រាប់កងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់សមត្ថភាព និង​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីបង្កើនការយល់ដឹងការបញ្ជាចម្រុះ និងនីតិវិធី​ប្រតិបត្តិការ​ចម្រុះលើយុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ។

ជាងនេះទៅទៀត​សមយុទ្ធនាគមាសលើកទី៧នេះក៏បានធ្វើឱ្យកងទ័ពកម្ពុជា និងចិនពង្រឹង​បាន​ទំនាក់​ទំនងល្អ បង្កើនចំណងសាមគ្គីភាព ចេះសម្របសម្រួល អាចរស់នៅ និងធ្វើការងាររួមគ្នា ជា​មួយ​ជាតិ​សាសន៍ដទៃក្នុងពេលធ្វើប្រតិបត្តិការរួម ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទាន់​ពេល​វេលា​ក្នុងប្រតិបត្តិការផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        61
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        92
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm