ការងារ​សង្គ្រោះ​នៅតែ​បន្ត បន្ទាប់ពី​ព្យុះ​កួច​ថូ​ណា​ដូ​វាយប្រហារ​សហរដ្ឋអាមេរិក

2021/12/15 06:52:50 pm        420

​អាមេរិក៖ បន្ទាប់ពី​ព្យុះ​កួច​ថូ​ណា​ដូ​ដ៏​មាន​ឥទ្ធិពល​បាន​បំផ្លិចបំផ្លាញ​នៅក្នុង​រដ្ឋ​របស់​សហរ​ដ្ឋ​អាមេរិក តម្រូវការសម្រាប់ការងារ​សង្គ្រោះនៅ​តែ​ជា​ភាព​បន្ទាន់​នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់ ខណៈ​ការស្តារ​ឡើងវិញ​អាច​ចំណាយពេល​យូរ​។​ ​ព្យុះ​កួច​ថូ​ណា​ដូ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៨៨នាក់​ស្លាប់​ក្នុង​រដ្ឋ​ចំនួន ៥ ហើយ​ច្រើនជាង ១០០​នាក់នៅ​បាត់​ខ្លួន​។ ការវាយប្រហារ​ដោយ​ព្យុះ​ដ៏​ធ្ងន់ធ្ងរ​នេះបាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ​និង​លំនៅដ្ឋាន​រាប់ពាន់​ខ្នង​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា ​គ្រួសារ​ជាង ២០​,០០០​គ្រួសារគ្មាន​អគ្គិសនី​ប្រើប្រាស់ក្នុង​ទីក្រុង Mayfield រដ្ឋ Kentucky ជាតំបន់​រងគ្រោះ​ខ្លាំង​បំផុត​។ ​ក្នុងការ​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ណែនាំ​ដល់អង្គការ​ពាក់ព័ន្ធ​នានាឱ្យ​ផ្តល់ជំនួយ​ឲ្យ​បាន​ឆាប់រហ័ស ខណៈ​លោក Biden ធ្វើដំណើរ​ទៅកាន់​រដ្ឋ Kentucky នៅ​ថ្ងៃ​ពុធ​នេះ​។ ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន​សហព័ន្ធ បាន​បង្កើត​មជ្ឈមណ្ឌល​សង្គ្រោះ​មួយនៅ​មូលដ្ឋាន​កងទ័ពក្នុង​រដ្ឋ Kentucky។ ទីភ្នាក់ងារ​មាន​ផែនការបញ្ជូន​ទំនិញ​សង្គ្រោះបន្ទាន់​ទៅកាន់​ទីជម្រករួមមាន​អាហារ ទឹក ភួយ និង​សំភារៈប្រើប្រាស់​បន្ទាន់​ផ្សេងទៀត៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        114
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        152
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm