រយៈពេល៤ខែក្នុងឆ្នាំនេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលកុងតឺន័រឆ្លងកាត់ជាង ១៥៦ ពាន់ធីអ៊ីយូ (TEUs)

2025/05/20 04:39:44 pm        270

កំពង់ផែស្វយ័តភ្នំពេញ នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៥ នេះ ទទួលបាននាវាសរុបប្រមាណ ១ ១៦៣ គ្រឿង និងមានបរិមាណ កុងតឺន័រឆ្លងកាត់ សរុបប្រមាណជាង ១៥៦ ពាន់ធីអ៊ីយូ (TEUs) កើនឡើងជិត ២៤ ភាគរយ បើធៀបរយៈដូចគ្នាឆ្នាំ ២០២៤។

តាមប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញអំពីលទ្ធផលអាជីវកម្ម និង សេវា កម្ម ដែលអនុវត្តសម្រាប់ខែ មេសា ឆ្នាំ ២០២៥ (ដែលពុំទាន់ធ្វើសវនកម្ម) ក្នុងនោះកំពង់​ផែ​ស្វយ័ត​ភ្នំពេញ ទទួលបានបរិមាណនាវាសរុបប្រមាណ ២៦៦ គ្រឿង កើនឡើងជាង ១៧ ភាគ​រយ និងទទួលបានបរិមាណកុងតឺន័រជាង ៣៤ ពាន់ធីអ៊ីយូ (TEUs) ថមថយាង ៥ ភាគរយ និង​មានបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ ជិត ៤០ ម៉ឺនតោន ថយចុះប្រមាណជិត ៤ ភាគរយ បើ​ធៀបរយៈដូចគ្នាឆ្នាំ ២០២៤។

ចំណែកនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៥ នេះវិញ, កំពង់ផែស្វយ័តភ្នំពេញ ទទួល​បាន​នាវា​សរុប​ចំនួន ១ ១៦៣ គ្រឿង កើនឡើងជិត ២៥ ភាគរយ ក្នុងនោះមានបរិមាណកុងតឺន័រឆ្លងកាត់ ១៥៦ ពាន់ធីអ៊ីយូ (TEUs) កើនឡើងជិត ២៤ ភាគរយ, បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ មាន​ចំនួនជិត ១,៧ លានតោន កើនឡើងិត ២៤ ភាគរយ, បរិមាណនាវាដឹកអ្នកដំណើរចូល ១៧១ គ្រឿង កើនជាង ១ ភាគរយ និងមានចំនួនមនុស្សឆ្លងកាត់ ១៨ ពាន់នាក់ កើន ៨ ភាគរយ បើ​ធៀបរយៈដូចគ្នាឆ្នាំ ២០២៤។

សូមបញ្ជាក់ថា នៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១០ របស់កំពង់ផស្វយ័តភ្នំពេញ ថ្មីៗនេះ, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញ និងគាំ​ទ្រ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ យកចិត្តទុកដាក់បន្ថែមទៀត លើការពង្រីកចំណត ផែកុងតឺន័រ LM១៧ ជំហាន​ទី៤ ដំណាក់កាលទី១ ដែលបានបញ្ចប់រួចរាល់ និងបន្តអភិវឌ្ឍដំណាក់កាលទី២ ដែលធ្វើ​ឱ្យ​សមត្ថភាព ទទួលកុងតឺន័រ កើនឡើងរហូតដល់ ១ លាន TEUs ក្នុងមួយឆ្នាំ។ ខណៈ​ដែល​ចំណត​ផែ​រណប​ពហុបំណង LM២៦ បាននិងកំពុងប្រែក្លាយ ឱ្យទៅជាចំណត​ផែ​ទទួល​ទំនិញ​ជា​កុង​តឺន័រ​ផង​ដែរ​ ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ៣០ ម៉ឺន TEUs ក្នុងមួយឆ្នាំ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm