សម្តេចធិបតី៖ មនុញ្ញផលសន្តិភាពបានប្រែក្លាយអតីតតំបន់សមរភូមិក្ដៅគគុក ក្នុងស្រុកឱរ៉ាល់មកជាតំបន់អភិវឌ្ឍន៍គ្រប់យ៉ាង

2025/05/20 05:16:06 pm        143

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺបានកើតចេញពី មនុញ្ញផលនៃសន្តិភាពខណៈពាក្យ«សន្តិភាព»នេះគឺសំខាន់បំផុតត្រូវតែថែរក្សាឲ្យខាងតែបានចង់អ្នកណាធុញនូវការដែលយើងនិយាយពាក្យនេះ បណ្តោយឲ្យគេធុញទៅចុះវាជារឿងរបស់គេ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា រយៈពេល៣ថ្ងៃចុងក្រោយនេះ សម្ដេចអញ្ជើញបានសម្ពោធសមិទ្ធផលចំនួនពីរ ដោយក្នុងនោះគឺសាលារៀននៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និងរោងចក្រស៊ីម៉ងត៍ នៅខេត្តកំពង់ស្ពឺ ខណៈពីអតីតកាលកន្លែងទាំងនេះ ធ្លាប់តែជាកន្លែងសមរភូមិសង្គ្រាមប្រយុទ្ធគ្នាយ៉ាងក្ដៅគគុករវាងកម្លាំងរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កន្លែងដ៏ក្តៅគគុងទាំងពីរនេះបានប្រែក្លាយជាកន្លែងមានការភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រោងចក្រសហគ្រាស សាលារៀន មន្ទីរពេទ្យកាន់តែច្រើនទៅៗ ដោយសារតែមនុញ្ញផលនៃសុខសន្តិភាព និងជាស្នួននៃនយោ បាយឈ្នះ ឈ្នះ របស់ស្ថាបនិកឯកនៃសន្តិភាព។

នៅក្នុងឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុន ខនន៍ ខេធី ស៊ីមេន ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាស ខនស៍ គ្រុបក្នុងប្រទេសកម្ពុជា ដោយបានចំណាយថវិកាជាងពីររយលានដុល្លារអាមេរិក ហើយអាចផលិតស៊ីម៉ងបានជាងពីរលានតោនក្នុងមួយឆ្នាំៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។

 ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានសម្តែងមោទនភាពផងដែរ ដោយលើកឡើងថា ពីមុនកម្ពុជាបាននាំចូលស៊ីម៉ងត៍ពីក្រៅប្រទេសមួយរយភាគរយ ប៉ុន្តែបច្ចុប្បន្នកម្ពុជាបានប្រែក្លាយជាប្រ ទេសផលិត និងនាំចេញស៊ីម៉ងត៍ទៅក្រៅប្រទេសថែមទៀតផង។ ដោយសម្តេចធិបតីបានបញ្ជាក់ទៀតថា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦ហើយ ដោយបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ពាន់លានដុល្លារ ព្រមទាំងផ្តល់ការងារ ជូនប្រជាពលរដ្ឋប្រមាណ ៣,០០០កន្លែង ហើយអាចផលិតស៊ីម៉ងត៍បានរាប់លានតោនក្នុងមួយឆ្នាំៗ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        8
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        128
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm