អាជ្ញាធរ៖ សាកសពមនុស្សជិត ៦០នាក់ ត្រូវបានរកឃើញនៅក្នុងមន្ទីរពេទ្យក្រុងទ្រីប៉ូលី របស់លីប៊ី

2025/05/20 06:11:39 pm        132

អាជ្ញាធររបស់ក្រសួងមហាផ្ទៃបាននិយាយថា យ៉ាងហោចណាស់សាកសពមនុស្សចំនួន ៥៨នាក់ ដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានរកឃើញកាលពីថ្ងៃចន្ទ (១៩ ឧសភា) នៅក្នុងបន្ទប់បង្កកសម្រាប់តម្កល់សពនៃមន្ទីរពេទ្យមួយកន្លែងឈ្មោះ Abu Salim Accidents Hospital ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងជីវពល នៅទីក្រុងទ្រីប៉ូលី (Tripoli) បន្ទាប់ពីមេដឹកនាំរបស់ក្រុមនោះត្រូវបានសម្លាប់កាលពីសប្តាហ៍មុន ដែលនាំទៅដល់ការប៉ះទង្គិចយ៉ាងហិង្សា។

ការស៊ើបអង្កេតមួយកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់។ ក្រសួងបាននិយាយថា "មកទល់ពេលនេះ សាកសពចំនួន ២៣នាក់ ត្រូវបានពិនិត្យរួចហើយ ហើយនីតិវិធីច្បាប់ចាំបាច់ទាំងអស់ត្រូវបានធ្វើឡើង រួមទាំងការចងក្រងឯកសារទិន្នន័យ និងការប្រមូលសំណាក"។

គួរឱ្យដឹងថា តំបន់ Abu Salim គឺជាជម្រករបស់កងជីវពល SSA ដែលប្រធានក្រុមនេះឈ្មោះ Abdulghani Kikli ស្គាល់ជាទូទៅថា Ghaniwa ត្រូវបានសម្លាប់ក្នុងកាលៈទេសៈដែលមិនបានបញ្ជាក់កាលពីថ្ងៃចន្ទសប្ដាហ៍មុន។ ការស្លាប់របស់លោក Kikli បាននាំទៅដល់ការបរាជ័យភ្លាមៗនៃក្រុម SSA ក្នុងការប៉ះទង្គិចទល់នឹងក្រុមផ្សេងទៀតដែលគាំទ្ររដ្ឋាភិបាល។

សាកសពរាប់សិបនាក់ដែលរកឃើញកាលពីថ្ងៃចន្ទនេះ គឺជាសំណុំទីពីរនៃសពមិនស្គាល់អត្តសញ្ញាណដែលរកឃើញក្នុងប៉ុន្មានថ្ងៃថ្មីៗ។ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ក្រុមមន្ត្រីនិយាយថា សាកសព ៩នាក់ ត្រូវរកឃើញនៅក្នុងទូរបង្កកតម្កល់សពមួយកន្លែងនៅក្នុងមន្ទីរពេទ្យ Al-Khadra ដែលក៏គ្រប់គ្រងដោយក្រុម SSA ផងដែរនៅក្នុងតំបន់ដដែលនោះ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm