UN៖ មានរថយន្តដឹកជំនួយ៩គ្រឿងចូលទៅក្នុងតំបន់ហ្កាហ្សាប្រសើរជាងគ្មាន ប៉ុន្តែចាំបាច់ត្រូវបង្កើន

2025/05/20 06:14:56 pm        102

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បានលើកឡើងពីបញ្ហានៃការទទួលបានជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ។ លោកបានប្រាប់អ្នកសារព័ត៌មានថា «មានរថយន្តដឹកជំនួយចំនួន៩គ្រឿងចូលទៅហ្កាហ្សា គឺប្រសើរជាងគ្មានរថយន្តដឹកជំនួយចូល ប៉ុន្តែយើងត្រូវការជំនួយមនុស្សធម៌យ៉ាងច្រើនបន្ថែមទៀត» ។

ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយថា អ៊ីស្រាអែល បានបើកច្រកឲ្យរថយន្តជំនួយចំនួន៩គ្រឿងចូលទៅកាន់តំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទ តាមរយៈច្រកឆ្លងកាត់ Kerem Shalom បន្ទាប់ពីការបិទផ្លូវទាំងស្រុងរយៈពេល១១សប្តាហ៍។

លោក Fletcher បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា "ប៉ុន្តែវាប្រៀបដូចជាការទម្លាក់ចូលទៅក្នុងមហាសមុទ្រនៃអ្វីដែលត្រូវការបន្ទាន់ ហើយជំនួយបន្ថែមទៀតត្រូវតែបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្កាហ្សា ដោយចាប់ផ្តើមនៅព្រឹកថ្ងៃអង្គការនេះ»។ លោក Dujarric បាននិយាយដោយសង្កត់ធ្ងន់ថា នេះច្បាស់លាស់ណាថា វាប្រៀបបានទៅនឹង «ការទម្លាក់ចូលទៅក្នុងមហាសមុទ្រ» ខណៈអង្គការសហប្រជាជាតិ ត្រូវការបញ្ជូន រថយន្តដឹកជំនួយរាប់រយគ្រឿងចូលទៅក្នុងតំបន់ហ្កាហ្សា។

អង្គការសហប្រជាជាតិ បាននិយាយជាយូរមកហើយថា តំបន់ហ្កាហ្សា ត្រូវការរថយន្តជំនួយ និងទំនិញពាណិជ្ជកម្មយ៉ាងហោចណាស់៥០០គ្រឿងជារៀងរាល់ថ្ងៃ។ កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា ស្បៀងជាង ១១៦.០០០តោន គ្រប់គ្រាន់សម្រាប់ផ្តល់អាហារដល់មនុស្សមួយលាននាក់ក្នុងរយៈពេល៤ខែ កំពុងឈរត្រៀមជាស្រេចដើម្បីនាំយកចូល។

ទោះបីជាយ៉ាងណា វានៅតែមិនាន់ច្បាស់នោះទេថាតើជំនួយចំនួនប៉ុន្មាននឹងត្រូវបានអនុញ្ញាត និងរបៀបដែលជំនួយនឹងត្រូវបានចែកចាយមុនពេលការចាប់ផ្តើមផែនការដែលគាំទ្រដោយសហរដ្ឋអាមេរិកក្នុងការជួលអ្នកធ្វើកិច្ចសន្យាឯកជនដើម្បីចែកចាយជំនួយ ដែលអង្គការសហប្រជាជាតិ និងក្រុមជំនួយផ្សេងទៀត បានច្រានចោល។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        12
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        60
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm