លោក Zelenskiy ព្រមានអាមេរិក ប្រឆាំងនឹងការដកខ្លួនពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពអ៊ុយក្រែន

2025/05/20 06:19:21 pm        177

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទ (១៩ ឧសភា) បានចេញការព្រមានដល់សហរដ្ឋអាមេរិក ដោយលើកឡើងថា ការដកខ្លួនចេញពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពអ៊ុយក្រែន នឹងក្លាយជាការហុចផលប្រយោជន៍ដោលផ្ទាល់ទៅឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

ថ្លែងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump សន្ទនាតាមទូរសព្ទទាំងជាមួយលោក Zelenskiy និងលោក Putin ជាផ្នែកនៃគំនិតផ្តួចផ្តើមថ្មីដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំមកនេះ មេដឹកនាំអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា ការចូលរួមរបស់សហរដ្ឋអាមេរិក នៅតែជារឿងសំខាន់បំផុត។

លោក Zelenskiy បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា "នេះជាសារៈសំខាន់ណាស់សម្រាប់ភាគីទាំងអស់ ដែលសហរដ្ឋអាមេរិក មិនត្រូវឃ្លាតឆ្ងាយពីកិច្ចពិភាក្សា និងការស្វែងរកសន្តិភាពទេ ពីព្រោះមានតែលោក Putin ប៉ុណ្ណោះដែលទទួលបានប្រយោជន៍ពីការដកខ្លួននេះ"។ លោកក៏សង្កត់ធ្ងន់ផងដែរពីតម្រូវការសម្រាប់ការដាក់ទណ្ឌកម្មរបស់អាមេរិក កាន់តែខ្លាំងលើរុស្ស៊ី ដោយអះអាងថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន — ឬភាពអសកម្ម — អាចកំណត់ដំណើរនៃសង្រ្គាម។

លោក Trump កាលពីថ្ងៃចន្ទ បានរំលឹកឡើងវិញនូវការគំរាមជាយូរមកហើយរបស់ខ្លួនថា លោកនឹងបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ប្រសិនបើមិនមានការរីកចម្រើនទេនោះ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ជាថ្មីនូវការលើកឡើងនៅមុននេះថា លោកជឿជាក់ថាលោក Putin ចង់បញ្ចប់សង្រ្គាមដ៏បង្ហូរឈាមមួយនេះ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm