ជំងឺមហារីករបស់លោក Biden បង្កសំណួរជាថ្មីពីបញ្ហាសុខភាពរបស់លោក ពេលកាន់តំណែងសេតវិមាន

2025/05/20 11:35:37 am        62

ការប្រកាសពីជំងឺមហារីករបស់លោកអតីតប្រធានាធិបតីអាមេរិក Joe Biden បានធ្វើឱ្យមានសំណួរជាថ្មីឡើងវិញកាលពីថ្ងៃចន្ទ (១៩ ឧសភា) ពីទំហំនៃបញ្ហាសុខភាពរបស់លោក អំឡុងពេលកាន់តំណែងនៅសេតវិមាន ដោយលោកប្រធានាធិបតី Donald Trump បាននិយាយថា លោក Biden គួរតែមានតម្លាភាពឥតលាក់លៀមជាងនេះជាមួយសាធារណជន។

ក្រោយសម្តែងការអាណិតអាសូរក្នុងបណ្ដាញសង្គម លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ (១៩ ឧសភា) ថា "លោកភ្ញាក់ផ្អើលណាស់ដែលសាធារណជនមិនត្រូវជូនដំណឹងយូរមកហើយលើរឿងនេះ ពីព្រោះដើម្បីទៅដល់ដំណាក់កាលទី៩ នៃជំងឺ គឺជាពេលវេលាយូរណាស់"។

លោក Trump បានដាក់ការសង្ស័យលើពេលវេលានៃការធ្វើរោគវិនិច្ឆ័យមហារីកកម្រិតខ្ពស់របស់លោក Biden ស្របពេលការត្រួតពិនិត្យឡើងវិញពីបញ្ហាកាយសម្បទា និងផ្លូវចិត្តរបស់អតីតប្រធានាធិបតីរូបនេះអំឡុងពេលកាន់តំណែង។ លោក Trump ក៏និយាយដែរថា វេជ្ជបណ្ឌិតណាដែលបានពិនិត្យលោក Biden ក្នុងពេលកាន់តំណែងគឺ "មិនបានប្រាប់ការពិតនោះទេ"។

ការិយាល័យលោក Biden បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃអាទិត្យថា អតីតប្រធានាធិបតីរូបនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានទម្រង់ធ្ងន់ធ្ងរនៃជំងឺមហារីកក្រពេញប្រូស្តាត ដែលរាលដាលដល់ឆ្អឹង។ ក្រុមវេជ្ជបណ្ឌិតបានចាត់ថ្នាក់ជំងឺមហារីករបស់លោក Biden ថាជាកម្រិតទី៩ នៅក្រោមប្រព័ន្ធចាត់ថ្នាក់ Gleason ដែលបង្ហាញថា ដំណាក់កាលនេះស្ថិតក្នុងចំណោមប្រភេទខ្លាំងក្លាបំផុត។

លោក Biden ដែលជាមេដឹកនាំចំណាស់បំផុតសម្រាប់តំណែងជាប្រធានាធិបតី ត្រូវបានបង្ខំឱ្យបោះបង់កិច្ចប្រឺងប្រែងបោះឆ្នោតឡើងវិញរបស់លោកកាលខែកក្កដា ឆ្នាំមុន បន្ទាប់ពីធ្វើមិនបានល្អក្នុងពេលជជែកដេញដោលប្រឆាំងនឹងលោក Trump ដែលបានបំផ្លាញការគាំទ្ររបស់លោកក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យ៕

អត្ថបទដែលទាក់ទង

UN៖ ពុំទាន់មានការចែកចាយជំនួយនៅហ្កាហ្សានៅឡើយទេ ខណៈសម្ពាធអន្តរជាតិលើអ៊ីស្រាអែលកើនឡើង
2025/05/21 08:26:09 am        1
ពលរដ្ឋហ្កាហ្សា និយាយថា កូនៗរបស់ពួកគេនឹងស្លាប់ម្តងម្នាក់ៗ ដោយសារភាពអត់ឃ្លាន
2025/05/20 09:03:57 pm        1
មេដឹកនាំកំពូលអ៊ីរ៉ង់មិនទាន់ច្បាស់ចំពោះជោគជ័យនៃកិច្ចប្រជុំនុយក្លេអ៊ែរជាមួយអាមេរិក
2025/05/20 08:46:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ ពុំទាន់មានការចែកចាយជំនួយនៅហ្កាហ្សានៅឡើយទេ ខណៈសម្ពាធអន្តរជាតិលើអ៊ីស្រាអែលកើនឡើង

2025/05/21 08:26:09 am
​ឯកឧត្តម វ៉ាង វិនពីន៖ ផ្លូវដឹកជញ្ចូនត្រង់ពីកំពង់ផែ Wuxi ចិន និងកំពង់ផែព្រះសីហនុ បានកាត់បន្ថយរយៈពេល និងការចំណាយប្រតិបត្តិការ
2025/05/21 08:02:58 am
​រដ្ឋមន្ត្រីក្រសួងសុខាភិបាល កម្ពុជា បានថ្លែងបទអន្តរាគមន៍ នៅចំពោះរដ្ឋសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងសម័យប្រជុំពេញអង្គ
2025/05/21 07:45:35 am
​ពលរដ្ឋហ្កាហ្សា និយាយថា កូនៗរបស់ពួកគេនឹងស្លាប់ម្តងម្នាក់ៗ ដោយសារភាពអត់ឃ្លាន
2025/05/20 09:03:57 pm
​មេដឹកនាំកំពូលអ៊ីរ៉ង់មិនទាន់ច្បាស់ចំពោះជោគជ័យនៃកិច្ចប្រជុំនុយក្លេអ៊ែរជាមួយអាមេរិក
2025/05/20 08:46:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/20 09:20:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/19 04:19:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am