សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា

2025/05/20 08:18:07 pm        296

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សារមនី្ទរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​(មន្ទីរ ស-២១) នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់ការឈឺចាប់ ខ្លោចផ្សា ការថ្កោល​ទោស​ឧក្រិដ្ឋកម្ម​ដ៏​ឃោរ​ឃៅ​ព្រៃ​ផ្សៃ​ក្នុង​សម័យ​ខ្មែរ​ក្រហម និងប្តេជ្ញា រួមគ្នាទប់ស្កាត់របបនេះមិនឲ្យកើតមានជាថ្មីម្តងទៀត។

លោក ​សុង ភក្ត្រា ប្រធានផ្នែក​បណ្ណ​សារដ្ឋាន​រប​ស់​សារមនី្ទរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង ​ថ្លែងប្រាប់ BTV ឱ្យដឹងនៅព្រឹកនេះថា សារមនី្ទរប្រារព្ធទិវាជាតិចងចាំ២០ឧសភា ផ្តោត​លើ​ការ​ងារសំខាន់ចំនួន០៣ ទី១. ដើម្បីចូល​រួម​រំលឹក​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​នៅក្នុ​ង​ទីតាំង​សារមនី្ទរទួលស្លែង ក៏ដូចជានៅទូទាំងប្រទេស ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ដោយ​មានការចូលរួមពីមន្រី្តបុគ្គលិក នៃសារមនី្ទរទួលស្លែង ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះ បាន​និមន្ត​ព្រះសង្ឃ សូត្រមន្ត បង្សុកូល ឧទិ្ទសកុសលដល់ជនរងគ្រោះ។ ទី២. រៀបចំពិព័រណ៌ នូវ​ព័ត៌មាន​ពាក់​ព័ន្ធអំពីសាវតា ថាតើ២០ឧសភា រៀបចំឡើងតាំងពីពេលណា ហើយ២០ឧសភា សារ​មនី្ទរទួលស្លែង មានសារៈសំខាន់បែបណាខ្លះ? និងទី៣. ការអប់រំ​ផ្សព្វ​ផ្សាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​សារមនី្ទរទួលស្លែង ដើម្បីលើកទឹកចិត្តដល់យុវជន ចុះមកទស្សនាទីតាំង ស្វែង​យល់​និង​ឆ្លុះបញ្ចាំងពាក់ព័ន្ធទៅនឹងប្រវតិ្តទីតាំង និងស្វែងយល់ពីទិដ្ឋភាពប្រវតិ្តសាស្រ្តខ្មែរក្រហម។

ចំណែកអ៊ុំស្រី នៅ យឿន មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ ដោយ​ទទួលដំណឹងថា មានឈ្មោះបងប្រុស បានស្លាប់បាត់​បង់​ជីវិត​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ដែលមន្រី្តជំនាញរបស់សារមនី្ទរទួលស្លែង បានសិក្សា​ស្រាវជ្រាវ​ស្វែង​រក​ឃើញ​ឈ្មោះ​បង​ប្រុស​របស់​អ៊ុំស្រី ព្រមទាំងជូនដំណឹងដល់អ៊ុំស្រី ក៏ដូចជាក្រុមគ្រួសារ ហើយក៏បាន​មក​ចូល​រួម​ឧទិ្ទស​កុសលផលបុណ្យជូន។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានយកថ្ងៃទី២០ ឧសភា ជាថ្ងៃបុណ្យជាតិ ហៅកាត់ថា “ទិវា​ជាតិ​នៃការចងចាំ” ដើម្បីឆ្លើយ​តប​ទៅ​នឹង​សំណើរ​បស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ដែលជាផ្នែកនៃសំណងសមូហភាពចំពោះជនរងគ្រោះ(ដើមបណ្តឹងរដ្ឋប្បវេណី)។ ក្នុង​ពិធីបុណ្យរំលឹកខួបនេះសាធារណជនអាចរៀបចំពិធីតាមបែបសាសនា ដើម្បីឧទ្ទិស​ដល់​ញាតិ​មិត្ត​ឬ​ជន​រងគ្រោះផ្សេងទៀតដើម្បីជួយព្យាបាលរបួសផ្លូវចិត្ត។ ដោយ​ឡែក​សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង បានប្រារព្ធទិវានេះតាម​បែប​សាសនា និង​រៀបចំ​ដំឡើង​បដា​ផ្សព្វ​ផ្សាយ​ពី​អត្ថន័យ និង​ប្រវត្តិ នៃ២០ឧសភា ដល់សាធារណជន។ ការរៀបចំពិធីសាសនានេះ គឺ ដើម្បី​ឧទ្ទិស​ដល់​ជន​រងគ្រោះដែលបានស្លាប់ក្នុងសម័យខ្មែរក្រហម និងក្នុងមន្ទីរ ស-២១៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm