សម្តេចតេជោ ស្នើសុំទុកឱកាសឱ្យសម្ដេច​សម្របសម្រួល​ជាមួយ​មីយ៉ាន់ម៉ា​ ក្នុង​នាម​ជាប្រធាន​អាស៊ាន

2021/12/15 07:18:13 pm        370

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំទុក​ឱកាស​ឱ្យ​សម្ដេច​ធ្វើការសម្របសម្រួល​ជាមួយប្រទេសមីយ៉ាន់ម៉ា​ ក្នុងនាមជាប្រធានអាស៊ាន តែលទ្ធផល​សម្រេច ឬមិនសម្រេចនោះ គឺអាស្រ័យលើ មីយ៉ាន់ម៉ាខ្លួនឯង មិនចំណុះលើអាស៊ាននោះទេ។

ក្នុងពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​សណ្ឋាគារ​លំដាប់ផ្កាយ៥មួយ ​ក្នុងរាជធានី​ភ្នំពេញ (Hyatt Regency) ​នៅព្រឹក​ថ្ងៃទី​១៥ ​ខែ​ធ្នូនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃកម្ពុជា បាន​លើកឡើង​អំពី​បញ្ហា​នយោបាយក្រៅប្រទេស​ទាក់ទងនឹងការដោះស្រាយជួយ​សម្រប​សម្រួល​រឿង​មីយ៉ាន់ម៉ា​ តែ​សម្តេ​ចតេជោ បានបញ្ជាក់​ថា ​សុំ​កុំ​សង្ឃឹម​ខ្លាំងពេក​លើ​តួ​នា​ទី​ប្រធាន​អាស៊ាន ក្នុង​ការ​សម្របសម្រួលដោះស្រាយរឿងមីយ៉ាន់ម៉ា ​តែទុកពេល​ឱ្យ​កម្ពុជា​ធ្វើការ​សិន​ សុំកុំ​អាល​ធ្វើ​ការ​វិភាគ បើទោះបីជាដោះស្រាយបាន​ ឬមិនបាន​ វាមិនចំណុះលើ​អាស៊ាននោះទេ​ សំខាន់វា​អាស្រ័យ​លើ​មីយ៉ាន់​ម៉ាខ្លួន​ឯង។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​បានបញ្ជាក់ថា ​ទោះជាយ៉ាងណា សម្តេចក៏សង្ឃឹម​លើ​បទ​ពិសោធន៍​​ដែលកម្ពុជាធ្លាប់អនុវត្តបានជោគជ័យក្នុងការដោះស្រាយ​ជម្លោះអស់ជាច្រើន​ទសវត្សរ៍​របស់ខ្លួន។

សម្តេចតេជោ នៅតែបញ្ជាក់ពីគោលជំហររបស់កម្ពុជា ទៅលើការ​ចរចា​ដោះស្រាយ​បញ្ហា​ជម្លោះនានា​ ជាពិសេស​ជម្លោះ​នៅ​មី​យ៉ាន់​ម៉ានេះ​ តែប្រសិនបើសម្តេចដោះស្រាយមិនចេញទេ ប្រទេស​មួយ​ចំនួនកុំជេរកម្ពុជា ​ព្រោះថា បញ្ហាជម្លោះ​សំខាន់គឺ​ភាគី​ពាក់ព័ន្ធ​ខ្លួន​ឯង ខិត​ខំ​សម្របសម្រួលគ្នា៕ អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm