សហជីព-កម្មករសម្តែងការដឹងគុណសន្តិភាព ខណៈកម្ពុជាប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា

2025/05/20 01:29:44 pm        144

ទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជា​ថ្ងៃ​ប្រជាជន​កម្ពុជា​គ្រប់​ៗ​រូប​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ និងខ្មៅងងឹត។ ក្រុមសហជីព និងកម្មករ កម្មការិ​​នីរោងចក្រកាត់ដេរ បានសម្តែងការដឹងគុណ និងអរគុណសន្តិភាព ពីព្រោះការ​រស់​នៅ​សព្វ​ថ្ងៃ​មាន​ភាព​សម្បូរ​សប្បាយពេញលេញ និងមានប្រាក់ចំណូលទៀងទាត់ពីការងារបច្ចុប្បន្ន។

លោក សំ វុទ្ធី ប្រធានសហជីពសំឡេងយុវជនខ្មែរប្រចាំនៅរោងចក្រកាត់ដេរ ស៊ីជី ក្លូរី ស្ថិត​នៅ​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ដោយសារ​ប្រទេស​មាន​សុខ​ស​ន្តិភាព ទើបធ្វើឱ្យការរស់នៅរបស់លោក និងកម្មករនិយោជិតទាំងអស់មានភាពសុខសាន្ត ជួប​ជុំគ្រួសារបងប្អូន និងផ្តល់ឱកាសការងារឱ្យរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានយ៉ាងស្រួល។ លោក​បន្តថា តម្លៃនៃសន្តិភាពបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការងារធ្វើ មាន​ការ​ជួប​ជុំគ្រួសារដែលជាសេចក្តីសុខរបស់ប្រជាជាតិកម្ពុជាចង់បាន។

សហជីពរូបនេះ បានសម្តែងការអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភាកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់កម្មករនិយោជិត តាមរយៈ​ការ​ដាក់​ចេញនូវគោលការណ៍នានា សំដៅរក្សាឲ្យបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និង​ការ​ទទួលបាននូវសុខមាលភាពសង្គម និងអត្ថប្រយោជន៍ផ្សេងៗ។

មិនខុសគ្នាខាងលើនេះ កម្មករ កម្មការនី បានបង្ហាញការអរគុណសន្តិភាពនេះបំផុត ពីព្រោះ​សន្តិភាព​ពិតជាបានផ្តល់នូវឱកាសយ៉ាងច្រើន ទាំងការរស់នៅជួបជុំគ្រួសារ និងមានឱកាស​ធ្វើ​ការងារ​ដែលពេញចិត្ត ជាពិសេសនៅក្នុងរោងចក្រ ដែលមានប្រាក់ខែសមរម្យ បើកទៀងទាត់ ដែល​អាចចិញ្ចឹមជីវភាពគ្រួសារដូចសព្វថ្ងៃ។

កម្មករ កម្មការនី បានលើកឡើងស្រដៀងគ្នាទៀតថា បើទោះបីជា​កើត​មិន​ទាន់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​នេះ និងមិនបានឆ្លងកាត់រឿងរ៉ាវជាក់ស្តែង ប៉ុន្តែអ្វីដែលបានដឹង គឺតាមរយៈជីដូនជីតា និង​ឪពុកម្តាយ និងតាមឯកសារផ្សេងៗ ដែលចាត់ទុកថា ជាថ្ងៃចង​ចាំ​មិន​អាច​បំភ្លេច​បាន​សម្រាប់​មនុស្ស​គ្រប់​ជំនាន់ពីអំពើឃោរឃៅ និងសោកនាដកម្ម ដែលបានកើតឡើងចំពោះប្រទេសជាតិ និង​ប្រជាជនទាំងមូលក្នុងរបបប្រល័យពូជសាសន៍នេះ។

សហជីព និងកម្មករនិយោជិតទាំងនេះ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់​ត្រូវ​ចង​ចាំ​ប្រវត្តិ​សាស្រ្ត​ដែលបានកើតឡើងនាពេលកន្លងមកនេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ដោយត្រូវ​ចូល​រួម​យ៉ាងណាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់​យ៉ាង​ក្នុង​ការ​កសាង​សង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់​តែ​រីក​ចម្រើ​ន​ទៅ​មុខ​បន្ថែម​ទៀត​។ សូមបញ្ជាក់ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាការរំលឹក​ដល់​វិញ្ញាណ​ក្ខន្ធ​ដល់​ជន​រង​គ្រោះ​ជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ
2025/05/21 09:51:52 am        1
ឯកឧត្តម វ៉ាង វិនពីន៖ ផ្លូវដឹកជញ្ចូនត្រង់ពីកំពង់ផែ Wuxi ចិន និងកំពង់ផែព្រះសីហនុ បានកាត់បន្ថយរយៈពេល និងការចំណាយប្រតិបត្តិការ
2025/05/21 08:02:58 am        1
រដ្ឋមន្ត្រីក្រសួងសុខាភិបាល កម្ពុជា បានថ្លែងបទអន្តរាគមន៍ នៅចំពោះរដ្ឋសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងសម័យប្រជុំពេញអង្គ
2025/05/21 07:45:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន៧នាក់ស្លាប់ នៅភាគកណ្តាលប្រទេសម៉ិកស៊ិក ជំរុញឱ្យមានការទាមទារសន្តិសុខ និងយុត្តិធម៌

2025/05/21 12:00:59 pm
​អ៊ីស្រាអែល ព្រមានវាយដណ្តើមកាន់កាប់ហ្កាហ្សាបន្ថែមទៀត ប្រសិនបើក្រុមហាម៉ាស មិនដោះលែងចំណាប់ថ្នូរ
2025/05/21 11:57:36 am
​មន្ត្រីអាមេរិក៖ ព័ត៌មានចារកម្មថ្មីបង្ហាញថាអ៊ីស្រាអែលកំពុងត្រៀមវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់
2025/05/21 11:49:54 am
​ប្រមុខUN និយាយថាការតែងតាំងនាយករដ្ឋមន្ត្រីស៊ូដង់ នឹងជួយនាំមកនូវសន្តិភាព
2025/05/21 11:47:53 am
​រដ្ឋមន្ត្រីការពារជាតិអាមេរិក៖មន្ទីរបញ្ចកោណបង្វែរការយកចិត្តទុកដាក់ទៅលើឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់ឥទ្ធិពលចិន
2025/05/21 11:43:42 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/20 09:20:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/19 04:19:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am