ធនាគារជាតិបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៃកម្ចីក្រៅផ្លូវការជូនដល់ប្រជាជនខេត្តស្ទឹងត្រែង

2025/05/20 09:14:24 pm        371

ធនាគារជាតិនៃកម្ពុជា បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដែល​ជា​កាត​ព្វ​កិច្ច​អាទិភាព និងចាំបាច់ នៃកម្ចីឥណទានក្រៅផ្លូវការ ដែលកំពុងរីករាលដាល ជូនប្រជាជន​តាម​មូល​ដ្ឋាន​​​នៅ​ខេត្តស្ទឹងត្រែង ដែលជាកាតាលីករជួយជំរុញ និង លើកកម្ពស់​បរិយាបន្ន​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាស្ដីពី ចំណេះ​ដឹង​ផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន នៅខេត្តស្ទឹងត្រែង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២៥ ម្សិលមិញនេះថា ជុំវិញកម្ចីឥណទាននេះ សព្វថ្ងៃកម្ចីក្រៅ ប្រព័ន្ធ​បាន​កំពុង​រាត​ត្បាត​នៅ​កម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុលវ័ណ្ឌកដោះខ្លួនមិនរួច នាំឱ្យកើត​ទៅ​ជា​វិបត្តិ​ផ្លូវ​ចិត្ត​។ បញ្ហានេះ, ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តសកម្មភាពជាច្រើន ដើម្បី​ជួយ​សម្រួលបញ្ហាប្រឈមនានា ដែលមានក្នុងប្រព័ន្ធធនាគារ។ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុង ទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងស្មើភាព សុច្ចរិតភាព តម្លាភាព និងគិតគូរ​ដល់​អ្នក​ប្រើ​ប្រាស់​សេវាហិរញ្ញវត្ថុ និងការរីកចម្រើន ប្រព័ន្ធធនាគារប្រកបដោយចីរភាព និងការអភិវឌ្ឍ។

ឯកឧត្តម បន្តថា លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានអនុវត្តកិច្ចការសំខាន់រួមមាន៖ បន្ត​ពង្រឹង​ការ​អនុវត្តបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈ បុគ្គលិករបស់គ្រឹះស្ថានធនាគារ និង​ហិរញ្ញ​វត្ថុ ទាំងទីស្នាក់ការកណ្ដាល និងសាខា បន្តសហការជាមួយក្រសួង មហាផ្ទៃ ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ Smart Hotline Scam ពង្រឹងយន្តការដោះស្រាយបណ្តឹង, បង្កើត​ក្រុម​ការងារ​រៀបចំ​យន្ត​ការ​ឯករាជ្យ ក្នុងការពិគ្រោះយោបល់ និងសម្រុះសម្រួលបំណុល, និងលើកកម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់អតិថិជន, បន្តផ្សព្វផ្សាយបទប្បញ្ញតិ នានា នៅតាមស្ថានីយទូរទស្សន៍ និង​វិទ្យុ​បន្ត​ផ្សព្វ​ផ្សាយ​ចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមបណ្ដាញសង្គមផ្លូវការ របស់ធនាគារជាតិនៃកម្ពុជា, រៀប​ចំ​កម្ម​វិធីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កម្មករ-កម្មការិនីនៅតាមរោងចក្រ, សិស្ស-និស្សិត នៅ​តាម​គ្រឹះស្ថានឧត្តមសិក្សា និង បន្តសហការជាមួយ ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារ អតិថិជន។

ឯកឧត្តម យឹម លាត លើកឡើងបន្ថែមថា បញ្ហានេះធនាគារជាតិនៃកម្ពុជា ក៏​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់ ក្នុងការបញ្ជ្រាប ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់​ការ​ប្រើ​ប្រាស់​សេវា​ហិរញ្ញ​វត្ថុ​ប្រកប​ដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ ប្រជាពលរដ្ឋគ្រប់រូប ជា​ពិសេស​កុមារ ស្ត្រី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។ បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា ក៏​បាន​អនុវត្ត នូវវិធានការពង្រឹងកិច្ចការពារអតិថិជន ដែលមានលក្ខណៈបុរសកម្មជាច្រើន ព្រម​ទាំង​បាន​គាំទ្រ និង​សហការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើក​កម្ពស់​ការ​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ក្រម​សីលធម៌វិជ្ជាជីវៈ ធានានូវការប្រកួតប្រជែងដោយយុត្តិធម៌និងតម្លាភាព និង ការ​ការពារ​សិទ្ធិ និងអត្ថប្រយោជន៍របស់អតិថិជន។ ទាក់ទិនបញ្ហានេះ, ឯកឧត្តម​បាន​ជំរុញ​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តធានាឱ្យបាននូវការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំង​ក្រមប្រតិបត្តិសម្រាប់វិស័យ និងគោលការណ៍ ផ្ដល់ឥណទាន ប្រកបដោយការ​ទទួល​ខុស​ត្រូវ​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm