ក្រសួងការងារអំពាវនាវកម្មកររោងចក្រ គល័រ ស្តារ ជឿជាក់ និងរង់ចាំការដោះស្រាយបន្ថែម ខណៈ​ក្រុមហ៊ុនឯកភាព៤ចំណុច

2025/05/20 10:43:04 pm        259

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសារអំពាវនាវកម្មករនិយោជិត ក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ ឱ្យជឿជាក់ និងរងចាំការដោះស្រាយរបស់ក្រសួង ចៀស​វាង​ការយកជម្រើសតវ៉ាដោយការបិទផ្លូវសាធារណៈ ខណៈគិតត្រឹមព្រឹកថ្ងៃនេះ ក្រោម​ការ​សម្របស​ម្រួល​របស់ក្រសួង ក្រុមហ៊ុនបានឯកភាពទូទាត់ចំនួន ៤ចំណុច ស្របទៅតាមច្បាប់។

នៅក្នុងសេចក្តីជូនដំណឹង ស្តីពីដំណោះស្រាយនៅក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ ចេញផ្សាយនៅរសៀលថ្ងៃទី២០ ឧសភា ឆ្នាំ២០២៥នេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈបានឱ្យដឹងថា ៤ចំណុចសំខាន់ៗដែលភាគីក្រុមហ៊ុន និងកម្មករនិយោជិតបានឯកភាពនោះ រួមមាន​៖ ១. ប្រាក់ឈ្នួលដែលមិនទាន់បានបើក ២. ប្រាក់បំណាច់​ទូទាត់​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅសល់ ៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន និង៤. ប្រាក់បំណាច់​អតីត​ភាព​ការងារ​។

បើតាម ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល បានលើកឡើងថា តាម​រយៈដំណោះស្រាយជាបន្តបន្ទាប់របស់ក្រសួងក្នុងករណីនេះ ដោយសារ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់រ​បស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនបណ្ដែតបណ្ដោយ ព្រងើយកន្តើយ​ចំពោះ​បញ្ហា​របស់​កម្មករ​ កម្មការិនី ក៏ដូចជានិយោជកនោះទេ និងផ្តល់ដំណោះស្រាយ​លឿន​រហ័ស​ស្រប​តាម​ច្បាប់​ដែល​ធានា​ប្រយោជន៍ជូនទាំងកម្មករ និងនិយោជក។

ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា ក្រសួងការងារ​តាម​រយៈ​មន្ត្រី​ជំនាញ​បាន​យក​ចិត្ត​ទុក​ដាក់​នៅ​តម្កល់ផលប្រយោជន៍របស់កម្មករ និងនិយោជកស្របតាមច្បាប់ដែលមានចែង។ ជាមួយ​គ្នា​នេះ ឯកឧត្តមបានអំពាវនាវកម្មករ កម្មការិនី និងសាធារណជនទាំងអស់ សូមបន្តជឿជាក់ និង​ទុក​ចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ការផ្ទុះការតវ៉ា និងបិទផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជ​ធានីភ្នំពេញ របស់កម្មករ កម្មការិនីរបស់ក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ បាន​កើត​ឡើង​ដោយ​សារក្រុមហ៊ុន នឹងប្តូរពីរទីតាំងចាស់ទៅទីតាំងថ្មីនៅស្ថិតខេត្តតាកែវ វិញ ដែល​មាន​ចម្ងាយ​ប្រមាណ៣៥គីឡូពីទីតាំងបច្ចុប្បន្ន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm