បំណាក់អណ្តូងរ៉ែមាស ក្នុងខេត្ត Papua របស់ឥណ្ឌូនេស៊ី នាំឲ្យមនុស្ស ៦នាក់ស្លាប់ ខណៈ ១៤នាក់ បាត់ខ្លួន

2025/05/20 10:48:26 pm        55

ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃចន្ទ (ទី១៩ ខែឧសភា) ភ្លៀងធ្លាក់ខ្លាំង បានបង្ខំឲ្យមានការផ្អាកនូវដំណើរការស្វែងរករបស់ឥណ្ឌូនេស៊ី ចំពោះមនុស្ស ១៤នាក់ ដែលបាត់ខ្លួននៅក្នុងតំបន់ចុងភាគខាងកើតនៃខេត្ត Papua បន្ទាប់ពីបំណាក់ដី នៅអណ្តូងរ៉ែមាសមួយ បានបណ្ដាលឲ្យកម្មករ ៦នាក់ស្លាប់ និង ៤នាក់រងរបួស។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី លោក Abdul Muhari បាននិយាយថា ភ្លៀងបានបង្កជាបំណាក់ដី កាលពីថ្ងៃទី១៦ ខែឧសភា ដែលបានកើតមានអណ្តូងរ៉ែតូចមួយដំណើរការដោយអ្នកស្រុកតំបន់ភ្នំ Arfak នៃខេត្ត West Papua។

អាជ្ញាធរនឹងចាប់ផ្ដើមដំណើរការស្វែងរករបស់ពួកគេឡើងវិញ នៅថ្ងៃអង្គារ (ទី២០ ខែឧសភា) នេះ សម្រាប់អ្នកបាត់ខ្លួន បន្ទាប់ពីមានគ្រោះមហន្តរាយដែលបានលេបត្របាក់ជម្រកបណ្តោះអាសន្នប្រើប្រាស់ដោយកម្មករអណ្ដូងរ៉ែ។

ប្រធានក្រុមអ្នកជួយសង្គ្រោះមានសមាជិក ៤០នាក់ ក្នុងនោះរួមមានទាំងមន្ត្រីនគរបាល និងយោធា ដែលបានទាញសពបានចំនួន ៥នាក់ គឺលោក Yefri Sabaruddin បានប្រាប់សារព័ត៌មាន Reuters ថា កិច្ចប្រឹងប្រែងស្វែងរកត្រូវបានជួបឧបសគ្គដោយសារ «ផ្លូវដែលខូច និងផ្លូវភ្នំ ក៏ដូចជាអាកាសធាតុអាក្រក់»។

លោកបានបន្ថែមថា ការធ្វើដំណើរទៅកាន់កន្លែងនោះ ត្រូវចំណាយពេល ១២ម៉ោង ពីទីក្រុងនៅជិតបំផុត។ តួលេខសរុប កាលពីថ្ងៃទី១៩ ខែឧសភា ត្រូវបានធ្វើបច្ចុប្បន្នភាពពីតួលេខមុននោះ ដែលបង្ហាញថា មានអ្នកស្លាប់ម្នាក់ និង ១៩នាក់ បាត់ខ្លួន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm